អត្ថបទពាណិជ្ជកម្ម
ជនជាតិខ្មែរឥស្លាមម្នាក់នៅខេត្តរតនគិរី បានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់
× ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ រដូវកាលទី៣ បានរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ គឺបានទៅបុរសជនជាតិឥស្លាម ឈ្មោះ កើ កំម៉ារី អាយុ៣០ឆ្នាំ មានរបរជាអ្នកស៊ីឈ្នួលធ្វើចំការ បច្ចុប្បន្នរស់នៅភូមិតឹន ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។
លោក កើ កំម៉ារី បានថ្លែងប្រាប់ក្រុមការងារដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់ទឹកប្រាក់រង្វាន់ដល់លំនៅដ្ឋានផ្ទាល់កាលពីចុងសប្ដាហ៍កន្លងទៅថា បន្ទាប់ពីមកពីធ្វើចម្ការឲ្យគេវិញ អស់កម្លាំង និងស្រេកទឹកផងនោះ លោកបានទិញតែបៃតង អ៊ីឈីតាន់រសជាតិផ្លែគូលេន ពីអ្នកលក់ដែលស្ថិតនៅជិតផ្សារមកទទួលទាន។ លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម លោកពិតជាមានបអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏យកមកប្រាប់បងប្អូន រួមជាមួយនឹងប្រពន្ធ ហើយទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមានស្រាប់នៅនឹងគម្របដប។ នេះជាការរៀបរាប់របស់លោក កើ កំម៉ារី។
បើតាមបុរសដែល ជីវភាពគ្រួសារសព្វថ្ងៃ គឺមានភាពលំបាកខ្លាំង ព្រោះមិនអាចរកចំណូលអ្វីក្រៅពីស៊ីឈ្នួលធ្វើចម្ការឲ្យគេតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អ៊ីឈីតាន់ បានផ្លាស់ប្ដូរជីវភាពគ្រួសាររបស់លោក ឱ្យល្អប្រសើរបានទាំងស្រុងបានហើយ។ លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ លោកនឹងយកទៅព្យាបាលជំងឺម្តាយ ហើយទុកមួយចំនួនសង់ផ្ទះ និងទិញដីធ្វើចម្ការស្វាយចន្ទី ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីដ៏អស្ចារ្យ ដែលអាចជួយកែប្រែជោគវាសនាគ្រួសាររបស់លោក ឱ្យល្អប្រសើរជាងពេលមុន។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ ,ទូរសព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com