អត្ថបទពាណិជ្ជកម្ម
ប្រញាប់ឡើង! ក្រុមហ៊ុន សាមសុង ផ្តល់ការបញ្ចុះតម្លៃយ៉ាងពិសេស ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ
× ភ្នំពេញថ្ងៃទី១៥ មីនា ២០១៩៖ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនទាំងអស់។ តើលោកអ្នកកំពុងរកជាវគ្រឿងអេឡិចត្រូនិក ដើម្បីទទួលបានការរស់នៅប្រកបដោយផាសុកភាពមែនទេ? ឥឡូវនេះកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យពី សាមសុង បានមកដល់ហើយ។ រាល់ការជាវផលិតផលអេឡិចត្រូនិករបស់ក្រុហ៊ុន សាមសុងដូចជា ទូរទស្សន៍ ទូទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បាន ក្នុងចំណោមម៉ូឌែលដែលក្រុមហ៊ុនផ្តល់ជូន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ចាប់ពី $15 រហូតដល់ $300 ភ្លាមៗ។ ជាពិសេសបើអតិថិជនទាំងអស់ជាវផលិតផលទូរទស្សន៍ នឹងមានការថែមជូនជើងចាប់ភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃទៀតផង។
ពិតជាអស្ចារ្យ! សូមរួសរាន់ឡើងឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី ១៥ មីនា ដល់ ១៥ មេសា ឆ្នាំ ២០១៩ ប៉ុណ្ណោះ។ ឆ្នាំថ្មីសិរីសួស្តី នាំលាភ នាំមហាសំណាង!
សូមបញ្ជាក់ថា គ្រប់ផលិតផលទាំងអស់ដែលផ្តល់ជូន នៅក្នុងកម្មវិធីពិសេសនេះ គឺសុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបបំផុត ដែលកំពុងតែមានការពេញនិយមប្រើប្រាស់យ៉ាងច្រើន នៅលើទីផ្សារ។ សូមរកជាវផលិតផល ដែលមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុន សាមសុង។
សូមអញ្ជើញរួសរាន់ មកទទួលយកសិរីសួស្តី លាភសំណាងឆ្នាំថ្មីនេះទាំងអស់គ្នា នៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com