កីឡាអន្តរជាតិ
អន្តរជាតិ
China Cup ផ្តាច់ព្រ័ត្រ៖ ថៃ ប្រជែងជាមួយគីឡូ World Cup អ៊ុយរូហ្គាយ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃនឹងប្រកួតផ្តាច់ព្រ័ត្រជាមួយអ៊ុយរូហ្គាយដើម្បីដណ្តើមពាន China Cup ឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែមីនា វេលាម៉ោង ៦:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា] ក្នុងកីឡដ្ឋាន Guangxi Sports Center ប្រទេសចិន។
នេះជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមរហស្សនាមដំរីសង្គ្រាមដោយពួកគេត្រូវតទល់ជាមួយក្រុមខ្លាំងពីអាមេរិកឡាទីន និងក្រុមកម្រិត World Cup អ៊ុយរូហ្គាយនេះ។
មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ថៃបានទម្លាក់ម្ចាស់ផ្ទះចិនដោយលទ្ធផល ១-០ ដែលធ្វើបានខ្សែបម្រើឆ្នើម Chanathip Songkrasin ឬ «Messi ថៃ» សម្រាប់ជំនួបបើកឆាក ខណៈដែលអ៊ុយរូហ្គាយបានយកឈ្នះអ៊ូសបេគីស្ថានដល់ទៅ ៣-០។
ពាន China Cup ឆ្នាំ២០១៩ ដែលចិនធ្វើជាម្ចាស់ផ្ទះនេះមានក្រុមចំនួន៤ប៉ុណ្ណោះចូលរួម ដោយក្នុងនោះរួមមាន ចិន ថៃ អ៊ូសបេគីស្ថាន និងអ៊ុយរូហ្គាយ។
តើថៃអាចបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការផ្តួលម្ចាស់ World Cup ឆ្នាំ១៩៣០ អ៊ុយរូហ្គាយនេះបានដែរឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com