ជាតិ
សង្គមជាតិ
ថោង សារ៉ាត់ ត្រូវជាប់ទោសមួយជីវិត ពីការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ
26, Mar 2019 , 3:13 pm        
រូបភាព
ទីបំផុត ករណីបាញ់សម្លាប់ឧកញ៉ា​  អ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ដោយសម្រេចឲ្យលោក ថោង សារ៉ាត់ និងគ្នីគ្នា៤នាក់ទៀត ដែលជាជនជាប់ចោទ ជាប់ពន្ធនាគារអស់មួយជីវិត។



មនុស្ស៤នាក់ទៀត គឺ ឈ្មោះ សៀង វាសនា ឈ្មោះ កូយ ចាន់ថុល ឈ្មោះ ឈុន ចិត្រា និង ឈ្មោះ លី សៅ។ ជនជាប់ចោទឈ្មោះ លី សៅ បានទទួលមរណភាពហើយ។ គេ ដឹងថា អ្នកទាំង៤នោះ គឺជាអង្គរក្សរបស់លោក ថោង សារ៉ាត់ ដែលធ្លាប់មានងារជាឧកញ៉ា និងជាយោធាពាក់ផ្កាយពីរ។ ពួកគេទាំង៥ បានរងពីបទមនុស្សឃាតគិតទុកជាមុន៕ 



Tag:
 ថោង សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com