ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​១៤​ភាគច្រើន​ពី​កូរ៉េខាងត្បូង ថៃ និង​អាមេរិក
26, Mar 2019 , 3:48 pm        
រូបភាព
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ កន្លងមក បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk) របស់​ថៃ​។ បើ​យោងតាម​ឯកសារ​កំណត់ត្រា​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច ដោយ​មិន​គិតពី​ការទទួលបាន​គោ​រម​ងារ ពានរង្វាន់ និង​មេដាយ ពី​ក្របខណ្ឌ​អន្តរជាតិ​ផ្សេងទៀត ប្រមុខ​រដ្ឋាភិបាល ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ចំនួន​១៤ ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៩​នេះ​។​



​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ទទួលបាន​ទាំង​១៤​នោះ មាន​៤​ពី​សាកលវិទ្យាល័យ​រប​ស់​កូរ៉េខាងត្បូង ៣​ពី​ថៃ ២​ពី​សហរដ្ឋអាមេរិក ខណៈ​៥​ទៀត​បាន​ពី​សាធារណរដ្ឋ​អៀរ​ឡង់ ចិន វៀតណាម ម៉ាឡេស៊ី និង​សាកលវិទ្យាល័យ​កម្ពុជា​។​

អត្ថបទទាក់ទង
 


-​ឆ្នាំ​១៩៩០៖ តាម​រូបថត​ឯកសារ​មួយ សម្តេច ហ៊ុន សែន (​កាលណោះ ជា សម​មិត្ត ហ៊ុន សែន​) ត្រូវ​ក្រសួងអប់រំជាតិ ចេញ​សេចក្តីសម្រេច​ទទួលស្គាល់​កម្រិត​សមត្ថភាព​ចប់​ឧ​ត្ត​មសិ​ក្សា​។​
-​ឆ្នាំ​១៩៩១៖ សញ្ញាបត្រ​វិទ្យាសាស្ត្រ​នយោបាយ​ពី​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​សញ្ញាបត្រ​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​បណ្ឌិត​សភាជាតិ​ផ្នែក​នយោបាយ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​សម្តេច​ទទួលបាន​ពី​បណ្តា​ប្រទេស​នានា​រួមមាន​៖
-​ឆ្នាំ​១៩៩៥៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង (Southern California University) សហរដ្ឋអាមេរិក សម្រាប់​ការសិក្សា​មុខជំនាញ​។​

-​ឆ្នាំ ១៩៩៦៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់ ពី​មហាវិទ្យាល័យ វ៉ែ​ស​ឡេ​យ៉ិ​ន (Iowa Wesleyan University) រដ្ឋ​អាយ​អូ​វ៉ា (Iowa) នៃ​សហរដ្ឋអាមេរិក​។​

-​ថ្ងៃទី ១០ មេសា ឆ្នាំ ២០០១៖ សញ្ញាបត្រ​កិត្តិយស​ថ្នាក់បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី សាកលវិទ្យាល័យ Dankook ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

-​ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០០១ សញ្ញាបត្រ​កិត្តិយស ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ រ៉ា​ម​កំហែង (Ramkhamhaeng University) នៃ​ព្រះរាជាណាចក្រ​ថៃ​។​


-​ថ្ងៃទី ១០ មេសា ឆ្នាំ ២០០៤៖ សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ​អន្តរជាតិ​អាយ​រី​ស (Irish International University) នៃ​សហភាព​អឺរ៉ុប​។ សាកលវិទ្យាល័យ​អន្តរជាតិ អាយ​រី​ស នៅបាន​ផ្តល់​ជា​កិត្តិយស​ជូន​សម្តេច​នូវ​មេដាយ Excellence 2004​។​


-​ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០០៤៖ សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​កម្ពុ​ជា ។​


-​ថ្ងៃទី ២១ មិនា ឆ្នាំ ២០០៦៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ Soon Chun Hyang នាទី​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​


-​ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០០៦៖​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អប់រំ​សំរាប់​ការអភិវឌ្ឍន៍​មូលដ្ឋាន  ពី​សាកលវិទ្យាល័យ​រាជ​ផាត់​បាន​សម្តេច​ចៅ​ប្រា​យ៉ា (Bansomdejchaopraya Rajabhat University) ប្រទេស​ថៃ​។​


-​ថ្ងៃទី ២៩ មករា ឆ្នាំ ២០០៧៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អប់រំ​ពី​សាកលវិទ្យាល័យ​ជាតិ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។
-​ថ្ងៃទី​០៧ មករា ឆ្នាំ ២០០៩៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Woosuk ប្រទេស​កូរ៉េខាងត្បូង​។​

-​ថ្ងៃទី​០៣ មិថុនា ឆ្នាំ ២០០៩៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​កូរ៉េ នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

-​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​ភាពជា​អ្នកដឹកនាំ​ឆ្នើម​» ពី​សាកលវិទ្យាល័យ Limkokwing University of Creative Technology របស់​ប្រទេស​ម៉ាឡេស៊ី ។​


-​ថ្ងៃទី ១៥ តុលា ២០១៥៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ​ក្វាង​ស៊ី (Guangxi) ក្រុង​ប៉េកាំង ប្រទេស​ចិន​។​


-​ថ្ងៃ​១៩ ខែមីនា ឆ្នាំ​២០១៩ កន្លងមក បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk) របស់​ថៃ​៕


Tag:
 សម្តេច ហ៊ុន សែន
  បណ្ឌិតកិត្តិយស
© រក្សាសិទ្ធិដោយ thmeythmey.com