ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​ច្រើនជាង​សម័យ​សង្គ្រាម​
27, Mar 2019 , 7:19 pm        
រូបភាព
 រូបភាពពី​​​ហ្វេសប៊ុកអគ្គ​​​ស្នងការដ្ឋាន​​​នគរបាលជាតិ
រូបភាពពី​​​ហ្វេសប៊ុកអគ្គ​​​ស្នងការដ្ឋាន​​​នគរបាលជាតិ
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ច្រើនជាង​សម័យ​សង្គ្រាម​ទៅទៀត​។ ប្រមុខ​រដ្ឋាភិបាល លើកឡើងថា សម័យ​សង្គ្រាម មាន​ថ្ងៃ​ខ្លះ មិនមាន​ការប្រយុទ្ធ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នោះទេ តែ​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើតឡើង ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​និង​របួស​រាល់ថ្ងៃ​។



​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស​និង​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៧​មីនា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​សមត្ថកិច្ច បន្ត​យកចិត្តទុកដាក់​លើ​ការពង្រឹង​ច្បាប់​ចរាចរណ៍ ដោយ​រួមទាំង​ការអប់រំ​ផ្នែក​គុណធម៌ ក្នុង​ការបើក​បរផង​ដែរ ដើម្បី​កាន់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​សំឡេង​ប្រមុខ​រដ្ឋាភិបាល  





​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ មាន​មនុស្ស​១៧០០​នាក់ បាន​បាត់​បង់ជីវិត និង​ជាង​៤៧០០​នាក់ បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕ 
 

Tag:
 ហ៊ុន សែន​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com