អត្ថបទពាណិជ្ជកម្ម
ខ្លាំង​មែន​! Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Galaxy A10 និង​A20 ប្រចាំឆ្នាំ​២០១៩​ទៀតហើយ​
01, Apr 2019 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ០១ ខែមេសា ២០១៩៖ ប្រសិនបើ​យើង​គិត​ត្រឹម​ដើមឆ្នាំ ២០១៩​នេះ ឃើញថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​កំពុងអភិវឌ្ឍន៍​ឥតឈប់ឈរ នូវ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ទាំង​ស្រ​ឡាយ Flagship និង​ជាពិសេស​ខ្សែស្រឡាយ​ត្រកូល A តែម្តង​។​ជាការ​ពិតណាស់ មួយរយៈ​ចុងក្រោយ​នេះ Galaxy ស៊េរី A បាន​កំពុង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង និង​កំពុងតែ​មានការ​គាំទ្រ​ច្រើន​ផងដែរ​នោះ​។ គួរ​រំឭក​ផងដែរ​ថា ថ្មីៗ​នេះ សាម​សុង ហាក់បីដូចជា​មិន​បន្ធូរដៃ​ឡើយ ក្នុងការ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​។​
 
​ហេតុ​ដូច្នេះហើយ​ក្រុមហ៊ុន សាម​សុង នឹងដាក់​លក់​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន ស៊េរី Galaxy A10 និង A20 ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ នេះ​។ ស្មា​ត​ហ្វូ​ន​ទាំង ២ ស៊េរី​ខាងលើនេះ ពិតជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល​អាច​និយាយបានថា ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​យ៉ាងច្រើន ជាមួយនឹង​តម្លៃ​ព្រមទាំង​លក្ខណៈសម្បត្តិ​ពិសេសៗ​ជាច្រើន​ចំណុច​ទៀត ដែល​ធ្វើឱ្យ​អតិថិជន​ទាំងអស់ នៅតែ​គិតថា​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ស៊េរី A ដែល​អាច​ទទួលយកបាន​ដោយ Galaxy A10 មានតម្លៃ​ត្រឹមតែ 139 ដុ​លា្ល​រ ខណៈ​ដែរ Galaxy A20 មានតម្លៃ 179 ដុល្លារ​តែប៉ុណ្ណោះ​!








 
​ហើយ​បើ​ចង់ដឹង​ច្បាស់​ថា​តើ Samsung Galaxy A10 និង A20 ខ្លឹម​ប៉ុនណា​នោះ សូម​មក​មើល​លក្ខណៈពិសេសៗ​ទាំងអស់គ្នា​!
 
* Samsung Galaxy A10
 
- អេក្រង់     : 6.2” HD+ TFT, Infinity-V
- កាមេរ៉ា​ក្រោយ   : 13 MP (F1.9)
- កាមេរ៉ា​មុខ    : 5 MP (F2.0)
- អង្គ​ចងចាំ     : 2GB + ទំហំ​ផ្ទុក 32GB (​អាច​បន្ថែម​បាន​រហូតដល់ 512GB)
- ល្បឿន​ដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
- កម្លាំង​ថ្ម     : 3,400 mAh (typical)
- ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោរ​ទូរស័ព្ទ​
- មាន​ជម្រើស ៣ ពណ៌​គឺ​៖ ខ្មៅ ខៀវ ក្រហម​។​
 
 
** Samsung Galaxy A20
 
- អេក្រង់     : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
- កាមេរ៉ា​ក្រោយ​ភ្លោះ   : 13 MP (F1.9) + 5 MP (F2.2)
- កាមេរ៉ា​មុខ    : 8 MP (F2.0)
- អង្គ​ចងចាំ     : 3GB + ទំហំ​ផ្ទុក 32GB (​អាច​បន្ថែម​បាន​រហូតដល់ 512 GB)
- ល្បឿន​ដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
- កម្លាំង​ថ្ម     : 4,000 mAh (typical)
- ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោរ​ទូរស័ព្ទ​
- ស្កេ​ន​ក្រយៅដៃ​
- មាន​ជម្រើស ៣ ពណ៌​គឺ​៖ ខ្មៅ ខៀវ ក្រហម​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com