អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ លី​អូ ចែក​រង្វាន់​១០០០​ដុល្លារ ពី​កម្មវិធី​គាស់​ឈ្នះ ៤០០០០​ដុល្លារ​រាល់ថ្ងៃ​ឆ្នាំ​២០១៩
02, Apr 2019 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀ លី​អូ បាន​ចែក​រង្វាន់​ទឹកប្រាក់ ១០០០ ដុល្លារ ជូន​អតិថិជន​ដែលមាន​សំណាង​ចំនួន​៧​រូប ពី​កម្មវិធី​គាស់​ឈ្នះ ៤០០០០ ដុល្លារ​រាល់ថ្ងៃ ក្នុង​ឆ្នាំ ២០១៩​។ ការប្រគល់​រង្វាន់​នេះ ត្រូវបាន​ធ្វើឡើង នា​ការប្រគំ​តន្ត្រី A1 Concert របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ​២០១៩​។​
 
​លោក សោម កុសល មកពី​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អតិថិជន ស្រា​បៀ​លី​អូ ដែល​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ លី​អូ ក្នុង​ពិធី​ជួបជុំ​ជាមួយ​មិត្តភក្តិ​ភ​ក្កិ​របស់គាត់​។ លោក​បាន​បញ្ជាក់ថា​៖«​ស្រា​បៀ លី​អូ ពិតជា​ចែក​រង្វាន់​ពិតប្រាកដ​មែន​»​។​




 
​លោក អ៊ូ ស៊ីនួន អ្នកតំណាង​របស់​ក្រុមហ៊ុន​ស្រ​បៀ លី​អូ បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្មវិធី​នៅ​ឆ្នាំនេះ ទទួលបាន​នូវ​ភាពជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ជាង​កម្មវិធី​កាល​ឆ្នាំមុនៗ​។ បន្ទាប់ពី​កម្មវិធី​ប្រគល់​រង្វាន់ លោក អ៊ូ ស៊ីនួន បាន​ថ្លែងបន្តថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​ការគាំទ្រ​ដ៏​មានតម្លៃ របស់​អតិថិជន ដែល​បាន​គាំទ្រ​កម្មវិធី​គាស់​ឈ្នះ ៤០០០០ ដុល្លារ​រាល់ថ្ងៃ​»​។​




 
​សម្រាប់​កម្មវិធី គាស់​ឈ្នះ ៤០០០០ ដុល្លារ​រាល់ថ្ងៃ រដូវ​កាល​ថ្មី ២០១៩​នេះ ស្រា​បៀ​លី​អូ នៅតែ​បន្ត​ចែក​រង្វាន់​ជាច្រើន​បន្តទៀត​ជូន​អតិថិជន ដែល​ក្នុងនោះ​រង្វាន់​រួមមាន​ទឹកប្រាក់ ១០០ ដុល្លារ ១០០០ ដុល្លារ និង​រង្វាន់​ជាច្រើន​ទៀត​។​




 
​ស្រា​បៀ​លី​អូ ជា​ស្រា​បៀ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្ម​ពិធីជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី និង​កម្មវិធី​ជួបជុំ​ផ្សេងទៀត ។​
 
​ស្រា​បៀ​លី​អូ កាន់តែ​រីករាយ​លើសពី​ក្ដី​ប្រាថ្នា​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com