អត្ថបទពាណិជ្ជកម្ម
អ្នក​ចូលចិត្ត​ថតរូប​បែប​Portrait នៅ​កន្លែង​ងងឹត សូម​ឈប់​បារម្ភ​ទៀត​ទៅ !
02, Apr 2019 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​តើនរ​ណាខ្លះ​ចូលចិត្ត​ថតរូប​បែប Portrait ? (​វា​ជា​រូបភាព​ដែល​ថត​ចេញមក​ច្បាស់​ផ្នែក​ខាងមុខ និង​ព្រិល​ផ្នែក​ខាងក្រោយ​) បែប​ទាន់សម័យ​ទំនើប បើទោះបីជា​លោកអ្នក​ស្ថិតនៅ​ទីតាំង​ដែលមាន​ពន្លឺ​តិចតួច​ក្តី ក៏​រូបភាព​ទាំងនោះ​នៅតែមាន​ភាព​ទាក់ទាញ​ភ្នែក និង​ចំណាប់អារម្មណ៍​ដល់​អ្នក​ដែល​បាន​មើលឃើញ​រូបនោះ​ដែរ ។ កាលពីមុន​មនុស្ស​គ្រប់គ្នា ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ថតរូប Portrait តែង​ជួប​ការលំបាក​ជាមួយនឹង​ការថតរូប​នៅពេល​យប់ និង នៅ​ទីតាំង​ដែលមាន​ពន្លឺ​តិចតួច តើ​ហេ​ត​តុ​អ្វី​ទៅ​? ព្រោះ​នៅពេលដែល​ពួកគេ​ថតរូប​ភាព​ទាំងនោះ​ចេញមក​ម្តងៗ  ពួកគេ​ត្រូវ​កែ​រូបថត​ទាំងនោះ (Photo Edition)  នៅលើ​កម្មវិធី​នានា ដែលមាន​នៅក្នុង​ទូរស័ព្ទ​របស់​ពួកគេ ដើម្បី​ទទួលបាន​រូបថត​មួយ​ដែល​មើលទៅ​បែប Professional និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ។ ប៉ុន្តែ​នៅពេលនេះ​សូម​លោកអ្នក​ឈប់​បារម្ភ និង ឈប់​ចំណាយពេល Edit រូបភាព​ទាំងនោះ​ទៀត​ទៅ ដោយសារតែ​ទូរស័ព្ទ OPPO F11 Pro បាន​ដោះស្រាយ​បញ្ហា​របស់លោក​អ្នក​បាន​ហើយ ។​
 
​យោងតាម​អ្នកជំនាញ​របស់ ក្រុមហ៊ុន OPPO ធ្លាប់បាន​បញ្ជាក់​ហើយ​ថា F11 Pro មាន​ចំណុច​ពិសេស​ជាច្រើន​ដែល​បាន​បំពេញ​ទៅតាម​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា​ដែលជា​អតិថិជន​របស់ខ្លួន ជាពិសេស កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 48 MP  ដោយសារតែ​វា​ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​បែប Portrait តែម្តង ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកជំនាញ​ថតរូប​បែប​Portrait រយៈពេល ២៤ ម៉ោង​ប្រកបដោយ​គុណភាព និង ការច្នៃប្រឌិត​ខ្ពស់​។ កាមេរ៉ា​ភ្លោះ​ខាងក្រោយ​របស់  OPPO F11 Pro ជា​ប្រភេទ​កាមេរ៉ា​ដែល​អាចនិយាយបាន​ថាក​ប់​ស៊េរី​ចុងក្រោយ​តែម្តង សម្រាប់​ដើមឆ្នាំ​២០១៩​នេះ ពី​ក្រុមហ៊ុន OPPO ។ ដូច្នេះ​សូម​ទស្សនា​រូបភាព​មួយចំនួន​ដែល​ថត​ដោយ​ទូរស័ព្ទ OPPO F11 Pro ដូចតទៅ​៖






 
​ក្រៅពី​ចំណុច​លេចធ្លោ​នៃ​ទំហំ​កា​ម៉េ​រា​ភ្លោះ​ផ្នែក​ខាងក្រោយ 48MP ហើយ​នោះ OPPO F11 Pro នៅមាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត ដូចជា កា​ម៉េ​រា​បង្កប់ខ្លួន នៅ​ចំណុចកណ្តាល ដោយ​វា​អាច​ផុស​ចេញមក​ភ្លាមៗ គ្រប់​ពេលដែល​លោកអ្នក​ចុច​កាមេរ៉ា Selfie ខ្លួនឯង និង ជា​ក្រុម​,  OPPO F11 Pro ជំនាន់​ថ្មី​នេះ វា​មាន​ថ្ម​ទំហំ 4000mAh បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 ត្រឹមតែ​រយៈពេល​៨០​នាទី​ប៉ុណ្ណោះ លោក​អ្នកនឹង​ទទួលបាន​ថ្ម​ពេញ​ទូរស័ព្ទ  , វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , មាន​ពណ៌​ខាងក្រោយ​បែប Gradient ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន​ពីរ គឺ Thunder Black និង Arura green ។ បច្ចុប្បន្ន​វា​កំពុង​ក្លាយជា​របស់​សំណព្វចិត្ត​មួយ ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ដោយ​ពួកគេ​បាន​មើលឃើញ​ពី​គុណភាព​កប់​ស៊េរី​តែម្តង ដែល​ភ្ជាប់​ជាមួយនឹង​តម្លៃ​អាច​ទទួលយកបាន ត្រឹមតែ 339$ ប៉ុណ្ណឹង ៕    
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com