អត្ថបទពាណិជ្ជកម្ម
ហាង​ការ៉េម​ឌី​ឃ្យូ បើក​សាខា​ពីរ​បន្ថែមទៀត ដើម្បី​បំពេញចិត្ត​អតិថិជន​នៅ​ភ្នំពេញ និង​សៀមរាប រួមទាំង​ការផ្តល់​ការ៉េម​ខូ​ន Free ១០០០ ដើម​
02, Apr 2019 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាង​មុននេះ ហាង​ការ​រ៉េ​ម ឌី​ឃ្យូ ដែលជា​ម៉ាក​ដ៏​ល្បី និង​ឈានមុខ​គេ​ក្នុង​ពិភពលោក មកពី​សហរដ្ឋអាមេរិក បាន​បើក​សាខា​ពីរ​បន្ថែមទៀត នៅ​ផ្សារ​ទំនើប​ផេ​ន​សុល (Pencil Super Market) នៅ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើប ដឹ ហេ​រី​ថេ​ច វ៉ក (The Heritage Walk) ក្បែរ​ព្រះអង្គ​ចេក ព្រះអង្គ​ចម នៅ​ខេត្តសៀមរាប ដើម្បី​បំពេញតម្រូវការ​បន្ថែម ដល់​អ្នក​និយម​ញ៉ាំ​ការ៉េម​ដ៏​ល្បីល្បាញ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​ហាង​ការ៉េម ឌី​ឃ្យូ ជា​ហាង​ការ៉េម​តែមួយគត់ ដែល​ផ្តល់​ការ៉េម ប្លី​ហ្សា​ដ​ផ្កាប់​កែវ មុននឹង​បម្រើ​ជូន​អតិថិជន ហើយ​មាន​ការ៉េម​ខូ​ន ការ៉េម​សាន់​ដេ មូ​ឡា​តេ និង​ភេសជ្ជៈ​ការ៉េម​ក្រឡុក​ជាច្រើន​មុខ រួមជាមួយ ការ៉េម​ខេ​ក​សម្រាប់​ខួបកំណើត ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត​នៅក្នុង​ក្រុមគ្រួសារ​។ ក្រៅពី​ការ៉េម​ដ៏​ឈ្ងុយឆ្ងាញ់ ហាង​ការ៉េម ឌី​ឃ្យូ ក៏មាន​លក់ Hotdog ជាច្រើន​ប្រភេទ ជាពិសេស Hotdog ស៊ីកា​ហ្គោ សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ Hotdog ផងដែរ​។​
 
 
​ដើម្បី​ចូលរួម​អបអរ​សា​រទ ក្នុងឱកាស​បើកហាង​ថ្មី​ទាំងពីរ​នេះ ហាង​ការ៉េម ឌី​ឃ្យូ ផ្តល់ជូន​ការ៉េម​ខូ​ន ដោយ​ឥតគិតថ្លៃ​ចំនួន ១០០០ ដើម នៅ​ថ្ងៃ​សម្ពោធ​ហាង​។ អ្នក​មក​មុន នឹង​ទទួលបាន​មុន (First come First Serve) រហូតដល់​គ្រប់​ចំនួន ១០០០ ដើម ដោយ​គ្រាន់តែ​បង្ហាញ​ខិត្តប័ណ្ណ ដែល​បាន​ចែកជូន​ដល់​អតិថិជន​ទាំងអស់​។ សម្រាប់​ថ្ងៃជា​ក់លាក់​នៃ​ការផ្តល់ជូន​ការ៉េម​ខូ​ន​ហ្វី​នេះ សូម​តាមដាន​នៅតាម​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​ហាង ការ៉េម ឌី​ឃ្យូ www.facebook.com/dairyqueencambodia/ ។​
 
​ក្រៅពីនេះ ការ៉េម និង Hotdog ដ៏​ឆ្ងាញ់​ពិសារ​នោះ អតិថិជន​ក៏​អាច​អង្គុយ​ញ៉ាំ​ក្នុង​ហាង ឬ វេច​ខ្ចប់​កាន់​ញ៉ាំ​បាន​យ៉ាង​ងាយស្រួល​។ ចំណែកឯ​ហាង​វិញ មានការ​តុបតែង​ស្អាត រស់​រវើក ទាន់សម័យ អម​ជាមួយ​ផា​សុភាព អនាម័យ​ខ្ពស់ មាន Wi-Fi ល្បឿន​លឿន កៅអីអង្គុយ​ទន់ សាក​សម​សម្រាប់​ការជួបជុំ​មិត្តភក្តិ និង​កម្មវិធី​ផ្សេងៗ​។ ហាង​ការ៉េម​ឌី​ឃ្យូ ចាប់​បើក​ពី​ម៉ោង ៩.០០​ព្រឹក ដល់ ៩.០០​យប់ រៀងរាល់ថ្ងៃ ។​គ្រប់​អតិថិជន​ទាំងអស់​នឹង​ទទួលបាន ការ៉េម ឬ Hotdog ដែល​បាន​បញ្ជា​ទិញ​ត្រឹម​រយៈពេល ៣​នាទី​ប៉ុណ្ណោះ ។ នៅក្នុង​ហាង មាន​សេវា​ដឹក​ជូន​ដល់ផ្ទះ ដោយ​គ្រាន់តែ​តេ​មក​លេខ ០២៣ ៨៨០ ៨៨០​។ ទីតាំង​ហាង​ទី​១០ នៅ​រាជធានី​ភ្នំពេញ នៅ​ផ្សារ​ទំនើប ផេ​ន​សុល (Pencil Market) ផ្លូវ​សម្តេច​ប៉ាន ក្បែរ​អនុវិទ្យាល័យ​ចតុមុខ​។ ទីតាំង​ហាង​ទី​១១ នៅ​ខេត្តសៀមរាប នៅ​ផ្សារ ដឹ ហេ​រី​ថេ​ក វ៉ក (The Heritage Walk) ផ្លូវជាតិ​លេខ ៦ ក្បែរ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​។​

 
​ជា​អតិថិជន​គាំទ្រ​ការ៉េម​ឌី​ឃ្យូ​មួយរូប កញ្ញា ស្រី​កា បាន​ឲ្យ​ដឹងថា​៖ «​រសជាតិ​ការ៉េម និង Hotdog នៅ​ហាង​ការ៉េម​ឌី​ឃ្យូ ពិត​ជាមាន​រសជាតិ​ឆ្ងាញ់ ប្លែក​ឆ្ងាញ់​លើស ពី​ហាង​ការ៉េម​ដទៃទៀត ក្នុងនោះ​មាន​ការ៉េម​ផ្កាប់​កែវ ប្លី​ហ្សា​ដ អូ​រី​អូ ។​មួយទៀត​វិញ​គឺ​ការ៉េម​ខូ​ន ដែលមាន​តម្លៃ​សមរម្យ សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​»​។ 
 
​កញ្ញា​បាន​បន្ថែមទៀតថា ៖«​បើ​បាន​ញ៉ាំ​ការ​រ៉េ​ម​ខូ​ន​នេះ​ម្តង​ហើយ ពិតជា​ចង់​ញ៉ាំ​ម្តងទៀត តែបើ​ហាង​វិញ​នោះ ការតុបតែង​ក៏​ស្អាត Internet ក៏​លឿន ត្រជាក់​ស្រួល ពិតជា​សាក​សម​សម្រាប់​សិស្ស និស្សិត ក្នុងការ​ជួបជុំគ្នា​។ ខ្ញុំ​ទៅ​សឹងតែ​ទៅ​រាល់ថ្ងៃ​ទៅហើយ​ឲ្យ​តែមាន​ពេលទំនេរ​»​។ 
 
 
​គួររំលឹកថា ក្រុមហ៊ុន អ៊ី​អេ​ហ្វ​ជី ជា​ក្រុមហ៊ុន​ឈានមុខ​គេ លើ​ការ​បើកហាង​ទិញ​សិទ្ធិផ្តាច់មុខ​ពី​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ក្រៅពី​ហាង​ការ៉េម ឌី​ឃ្យូ ក្រុមហ៊ុន អ៊ី​អេ​ហ្វ​ជី មាន​ហាង​អាហារ​ល្បីៗ​ជាច្រើន​ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម ស្វេ​ន​សិន ហាង​សាច់​ហាំង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា និង​ហាង​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម ដែលមាន​ចំនួន ជាង​៦០ កន្លែង​ទូទាំងប្រទេស​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 
 

© រក្សាសិទ្ធិដោយ thmeythmey.com