កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ទៅលេង​ប្រទេស​កំណើត Pacquiao ហើយ​ថា​ទីនោះ​សប្បាយ​ណាស់​
03, Apr 2019 , 8:39 am        
រូបភាព
Floyd Mayweather បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​លម្ហែកាយ​នៅលើ​កោះ​មួយ​ឈ្មោះថា Boracay កាលពី​ថ្ងៃទី​៣១ ខែមីនា​។ ដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​លើក​នេះ គេ​មិនដឹង​ច្បាស់​ថា Floyd បាន​ជួប​ដៃគូ​ចាស់ Manny Pacquiao ឬក៏​អត់​នោះទេ​។


 
​នៅក្នុង​រូបថត​ដែល​បាន​បង្ហោះ​ដោយ​គណនី Instagram ឈ្មោះ @wendellvans ដែលជា​ម្ចាស់​រី​សត Mövenpick Resort & Spa Boracay ថា Mayweather កំពុងស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​របស់ខ្លួន​។​
 
​ជាធម្មតា​ស្តេច​ប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិក​រូបនេះ​តែងតែ​ទៅណា​មក​ណា​ដោយ​ប្រើប្រាស់​យន្តហោះ​ផ្ទាល់​របស់ខ្លួន​ឈ្មោះថា Air Mayweather​។ ហើយ​មុនពេល​ទៅដល់​ទឹកដី​ហ្វីលីពីន Floyd មិនបាន​បញ្ជាក់​មុន​ពី​ទីតាំង​ដែល​រូបគេ​នឹងត្រូវ​ទៅនោះ​ទេ​។​
 
​នៅលើ​កោះ​ដ៏​ស្រស់ស្អាត​អ្នក​ប្រដាល់​ដែល​បានប្រកាស​ចូលនិវត្តន៍ វ័យ​៤២​ឆ្នាំ​រូបនេះ​បាន​សរសេរ​លើ Instagram ផ្ទាល់​ថា​រូបគេ​ពិតជា​សប្បាយរីករាយ​ណាស់​នៅលើ​ទឹកដី​ហ្វីលីពីន​នេះ​។​
 
​វត្តមាន​របស់ Floyd ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​នេះ ក៏ត្រូវ​បាន​ចោទ​ជា​សំណួរ​ថា​តើ​រូបគេ​នឹង​ជួប​ជាមួយ​ដៃគូ​ចាស់ Pacquiao ឬ​យ៉ាងណា​នោះទេ​។​
 
​ស្តេច​ប្រដាល់​ហ្វីលីពីន វ័យ​៤០​ឆ្នាំ ដែលជា​ម្ចាស់​ខ្សែ​ប្រវា​ត់​ពិភពលោក​៨​ស្ថាប័ន ថ្មីៗ​នេះ​បានទៅ​មើល​ការប្រកួត​ដែល Errol Spence បំបាក់ Mikey Garcia នៅក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​កន្ល​ង​ទៅ ខណៈដែល​ជំនួប​សងសឹក​រវាង​រូបគេ​ទល់នឹង Floyd កំពុងស្ថិត​ក្នុងការ​ចរចា​នៅឡើយ​។ Errol Spence អ្នកប្រដាល់មិនស្គាល់ចាញ់របស់អាមេរិក ទំនងជាងនឹងត្រូវប៉ះ Pacquiao នៅជំនួបបន្ទាប់៕

អត្ថបទទាក់ទង
 
 

Tag:
 ប្រដាល់​
  Floyd Mayweather
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com