អត្ថបទពាណិជ្ជកម្ម
កុំឱ្យ​បាត់​ឈុត​ធំ ទិញ ឬ​កក់ គម្រោង​បុរី​ឌឹ​ផ្ល​រ៉ា ដែល​ចំណេញ​លុយ​ទាំង​ពាន់​ដុល្លារ​មកវិញ​ភ្លាមៗ​!
02, Apr 2019 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​: ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ គម្រោង បុរី ឌឹ​ផ្ល​រ៉ា ផ្លូវជាតិ​លេខ ៦A ប្រកាស​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ដោយមាន​ការបញ្ចុះ​ថ្លៃ ៣ ០០០ ដុល្លារ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃ ៣១ មេសា ឆ្នាំ ២០១៩ ។​
 
​ក្នុងនោះ​អតិថិជន​គ្រាន់តែ​កក់​មុន​ត្រឹមតែ ៥ ០០០​ដុល្លារ និង​បង់​រាល់​ខែ​ចំនួន ៧០៧ ដុល្លារ​ក្នុង​មួយខែ រយៈពេល ២០​ឆ្នាំ​នោះ នឹង​ទទួលបាន​ផ្ទះ​ប្រភេទ​វីឡា​កូនកាត់​-LH1 មួយ​ដ៏​ស្រស់ស្អាត​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏មាន​សហការ​ជាមួយ​ធនាគារ ដើម្បី​ងាយស្រួល​ក្នុង​ការបង់​រំលស់​ផងដែរ ដូចជា ធនាគារ កា​ថេ RHB CIMB និង​ធនាគារ​ផ្សេងៗ​ទៀត​។​
 
​ក្រៅពី​ប្រូ​ម៉ូ​សិន​ពិសេស​មិន​ធ្លាប់មាន​នេះ គម្រោង បុរី ឌឹ ផ្ល​រ៉ា ក៏មាន​កាដូ​បន្ថែម ដូចជា ទូរ​តាំង​ទូរទស្សន៍ ទូរ​តាំង​សម្ភារៈ ម៉ាស៊ីន​បឺត​ផ្សែង និង​ទូរ​ចង្ក្រាន​បាយ​លើ​-​ក្រោម ដែរ​ផ្តល់​ភាពងាយស្រួល និង​បន្ថែម​ភាពស្រស់ស្អាត​គេហដ្ឋាន​លោកអ្នក​មួយកម្រិត​ទៀត​។ គម្រោង បុរី ឌឹ ផ្ល​រ៉ា មាន​ប្រភេទ​ផ្ទះ​ដូចជា វីឡា​ឃ្វី​ន (Queen Villa) វីឡា​ភ្លោះ (Twin-Villa) វីឡា​កូនកាត់ (Link-House) ហ្ស​ប​ហោ​ស៍ (Shop House) ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣០០ ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ ៦A ក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប​ថ្មី​ជ្រោយចង្វារ ដែល​រួមមាន សួនសត្វ​សា​ហ្វា​រី សណ្ឋាគារ​លំដាប់​ផ្តា​យ​ប្រាំ ស្តា​តម​រតក​តេ​ជោ​ថ្មី និង​គម្រោង​អភិឌ្ឍន៍​ផ្សេងៗ ជាច្រើន​ទៀត​។​
 
​បុរី ឌឹ ផ្ល​រ៉ា ផ្គត់ផ្គង់​ផ្ទះ​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅស្ថាន​តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង អឺរ៉ុប រួមបញ្ចូល​គ្នា ក្នុង​គោលបំណង​ផ្តល់ឱ្យ​អតិថិជន​រស់នៅក្នុង​លំនៅស្ថាន​ដ៏​ទំនើប​មានគុណ​ភាព និង​ប្រកបដោយ​សេចក្តីសុខ​ក្នុង​វីឡា​គ្រប់​ប្រភេទ និង​ផ្ទះល្វែង​អាជីវកម្ម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​៖ 010/087 366 886 ៕
​វេ​ប​សាយ​:  www.boreytheflora.com
​ហ្វេ​ស​ប៊ុ​ក​: www.facebook.com/boreytheflora

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com