អត្ថបទពាណិជ្ជកម្ម
Vietjet ផ្តល់​សំបុត្រ​តម្លៃ​ចាប់ពី ០​ដុល្លារ​ចំនួន​១,១​លាន​សន្លឹក ដើម្បី​អបអរ​ការ​ដំណើការ​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​៥​ខ្សែ ពី​ទីក្រុង Can Tho
02, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩៖​ក្រុម​ហុន​អាកាសចរណ៍ Vietjet (​វៀត​ជេ​ត​) បាន​បើក​លក់​សំបុត្រ សម្រាប់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ថ្មី​ចំនួន​២​ខ្សែ​របស់ខ្លួន ពី​អាកាសយានដ្ឋាន Can Tho ស្ថិតក្នុង​តំបន់​ប្រសព្វ​ទន្លេមេគង្គ (Mekong Delta)​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ នឹងត្រូវ​ចូលរួម​ជាមួយ​ផ្លូវ​ហើរ​ចំនួន​៣​ខ្សែ​ទៀត ពី​ទីក្រុង Can Tho ដែល​បានប្រកាស​ដំណើរការ កាលពី​ខែមីនា​កន្លងទៅ​។ ដើម្បី​អបអរ​ផ្លូវ​ហោះហើរ​ថ្មី​នេះ សំបុត្រ​បែប​សន្សំសំចៃ ចំនួន​១,១​លាន​សន្លឹក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក ទូទាំងប្រទេស​វៀតណាម ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក នឹងត្រូវ​ដាក់លក់ ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៥ ខែមេសា ឆ្នាំ​២០១៩​។ សំបុត្រ​ក្នុង​ប្រូ​មូ​សិន​នេះ អា​ចរក​ជាវ​បាន​តាមរយៈ​គេហទំព័រ www.vietjetair.com​
 
​ចាប់ពី​ថ្ងៃទី​២៦ ខែមេសា​នេះ ការហោះហើរ​របស់​ក្រុមហ៊ុន Vietjet នឹង​ភ្ជាប់​ទីក្រុង Can Tho ទៅកាន់​ទីក្រុង Nha Trang, Da Lat, Hai Phong, Vinh និង Thanh Hoa ដែលជា​ខ្សែ​ហោះហើរ​ច្រើនជាង​ក្រុមហ៊ុន​អាកាសចរណ៍​ណាៗ​ទាំងអស់ ទាំង​ចេញពី​វៀតណាម និង​ទៅកាន់​ទីក្រុង Can Tho​។ 
 
​ជាមួយនឹង​ការ​មាន​បណ្តាញ​មួយ ដែលមាន​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន​៣៩ និង​អន្តរជាតិ​ចំនួន​៦៩ ក្រុមហ៊ុន Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រកបដោយ​សុវត្ថិភាព ជាមួយនឹង​អត្រា​នៃ​ភាព​ដែល​អាច​ជឿជាក់​បាន លើ​បច្ចេកទេស​ចំនួន ៩៩,៦៤% ដែលជា​អត្រា​ខ្ពស់​ជាងគេ​បំផុត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព នៃ​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែល​នេះ និង​ទទួលបាន​ចំណាត់ថ្នាក់​ពិន្ទុ​ផ្កាយ​៧ ដែលជា​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត ពី​គេហទំព័រ​អង្កេត​លើ​ផលិតផល និង​សុវត្ថិភាព​របស់​ពិភពលោក AirlineRatings.com​។​
 
​បញ្ជាក់​៖ មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​វិស្សមកាល​របស់​វៀតណាម​។ សំបុត្រ​អាច​រក​ជាវ​បាន នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់ និង​ម៉ោង​២​រសៀល ហើយ​ពេលវេលា​នៃ​ការធ្វើដំណើរ គឺ​ចាប់ពី​ថ្ងៃទី​៤ ខែមិថុនា ដល់​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០១៩​។​
 
​អំពី​ក្រុមហ៊ុន Vietjet:
 
​វៀត​ជេ​ត គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​របស់​វៀតណាម ដែល​ប្រតិបត្តិ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់ជូន​តម្លៃ​សំបុត្រ​បែប​សន្សំសំចៃ​តាម​តម្រូវការ និង​សេវាកម្ម​យ៉ាង​ទូលំទូលាយ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​។ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ     ផ្តល់​ឲ្យ​នូវ​សេវាកម្ម​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce)​ធំជាងគេ​បំផុត ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន និង​ផលិតផល​ផ្សេងៗ​ជាច្រើន​សម្រាប់​អតិថិជន​។ Vietjet គឺជា​សមាជិកសមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) និង​បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែល​នេះ​។ Vietjet ក៏បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហទំព័រ​អង្កេត​លើ​ផលិតផល និង​សុវត្ថិភាព​របស់​ពិភពលោក AirlineRatings.com​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បាន​បញ្ចូល​ឈ្មោះ ក្នុង​បញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០ របស់​ពិភពលោក សម្រាប់​ការប្រើ​ហិរញ្ញវត្ថុ​ដ៏​មាន​ផាសុកភាព និង​ប្រតិបត្តិការ​ផ្សេងៗ ដោយ​អង្គភាព​វិភាគ​លើ​ក្រុមហ៊ុន​អាកាសចរណ៍ Airfinance Journal ក្នុង​ឆ្នាំ​២០១៨​។ 


 
​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ច្រើនជាង​៤០០​លើក ដោយ​ដឹក​អ្នកដំណើរ​ច្រើនជាង​៦៥​លាន​នាក់ មកទល់ពេលនេះ ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន​១០៦ ដែល​គ្របដណ្តប់​ក្នុង​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ដូចជា​ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេស​ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com