អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Vivo V15 ពណ៌​ខៀវ (Topaz Blue) ចេញលក់​ជា​ផ្លូវការ​ហើយ
02, Apr 2019 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ឃើញថា vivo បាន​វាយលុក​ខ្លាំង​មែនទែន ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន មិន​ថា​ស្មា​ត​ហ្វូ​ន​ត្រកូល V ឬ ត្រកូល Y ឡើយ​។ ហើយ​បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo មួយ​នេះ ក៏​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង និង​ទទួលបាន​កំណើន​នៃ​ការគាំទ្រ​ច្រើន​ជា​បន្តបន្ទាប់ នៅក្នុង​ទីផ្សារ​ប្រទេស​យើង​ផងដែរ​។​
 
​អ្នក​ទាំងអស់គ្នា​បានដឹងហើយថា កាលពី​អំឡុង​ខែមីនា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានបង្ហាញ​ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ពីរ​ម៉ូ​ឌែ​ល​នៃ​ត្រកូល V គឺ ម៉ូ​ឌែ​ល vivo V15 និង V15Pro​។ តាមរយៈ​ការបង្ហាញ​ខ្លួន​នេះ ឃើញថា V15 និង V15Pro កំពុង​តែមាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ចំពោះ​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​ត​ហ្វូ​ន​។ មិន​ថា​ការ​រចនា​ទៅលើ​ផ្នែក​រូបរាង ពណ៌ និង​បច្ចេកវិទ្យា សុទ្ធសឹង​តែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ច្រើន​ខុសប្លែក​ពី​ជំនាន់​មុនៗ​។ បើ​និយាយ​ទៅកាន់​ពណ៌​របស់ V15 វិញ គឺមាន​ពីរ​ពណ៌​គឺ ពណ៌​ខៀវ​(Topaz Blue) និង ពណ៌​ក្រហម​(Glamour Red) ។ ចំពោះ​ពណ៌​ខៀវ (Topaz Blue)​ទើបតែ​ធ្វើការ​បង្ហាញខ្លួន​និង​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​នៅ​ថ្ងៃ​2 ខែមេសា នេះ​ទេ​។ 
 
​សម្រាប់​អ្នក​ដែល​កំពុងតែ​ស្វែងរក V15  ពណ៌​ខៀវ (Topaz Blue) ដ៏​ស្រស់ស្អាត​មួយ​នេះ លោកអ្នក​អាច​រក​ជាវ​បាន ចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយនឹង​តម្លៃ $339​។​


 
​សម្រាប់​ការ​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន V15 និង​មាន​បន្ថែម​ជូន​ដល់​អតិថិជន នូវ​កាដូ​ពិសេសៗ​ជាច្រើន រួមមាន​ដូចជា បន្តោង​សោរ vivo ជើង Tripods ដប​ទឹក​ដ៏​ស្រស់ស្អាត និង Power Bank ផងដែរ​។ មិនតែប៉ុណ្ណោះ​រាល់​ការ​ជាវ V15 លោកអ្នក​និង​ទទួលបាន​ការផ្តល់ជូន​ប័ណ្ណធានា​ប្តូរ​អេក្រង់​ដោយ​ឥតគិតថ្លៃ​១​ដង ដោយមាន​សុពលភាព ១២​ខែ​ផងដែរ​។ ជាពិសេស​ក៏មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​រហូតដល់​ទៅ ២៤​ខែ គិត​ចាប់​ពីថ្ងៃ​ដែល​ទិញ​។ 
 
​ពិសេស​ជាងនេះទៅទៀត​នោះ​ក្រុមហ៊ុន​ក៏​នឹង​ផ្តល់ជូន​ប័ណ្ណ​ផ្សងសំណាង​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ Honda Zoomer-X ស៊េរី​ថ្មី ចំនួន ៥ រង្វាន់ វ៉ា​លី​ម៉ាក Rimowa ចំនួន ១0 រង្វាន់ និង​ទូទឹកកក​ម៉ាក Midea ចំនួន ១៥ រង្វាន់​។ កាលបរិច្ឆេទ​ចាប់​រង្វាន់ ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។ រួសរាន់​ឡើង​សំណាង​អាច​ក្លាយជា​អ្នក​!!!


 
​សម្រាប់​លក្ខណៈសម្បត្តិ ក៏ដូចជា​មុខងារ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន vivo V15 មានដូចជា​៖
• កាមេរ៉ា​មុខ​ផុស​ឡើង 32 មេ​ហ្គា​ភិ​ច​សែ​ល 
• អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម (Ultra FullViewTM Display) 
• ទំហំ​អេក្រង់ 6.53-inch 2340x1080 FHD+ 
• AI កាមេរ៉ា​ក្រោយ 3 គ្រាប់ • មុខងារ​ថត​ព្រាល Portrait 5MP 
• មុខងារ​ថតរូប​ធ្វើ​ឲ្យ​រូបរាង​កាន់តែ​ស្អាត (AI Body Shaping) 
• មុខងារ​ថត​បាន​កាន់​តែ​ធំ​ទូលាយ 8MP (120°) 
• មុខងារ​ថតរូប​កាន់​តែ​ច្បាស់​12MP (24 Million Photosensitive Unities) 
• បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ 
• RAM 6GB + ROM 128GB + SD Card up to 256GB 
• Jovi: Google Len and Google Assistant 
• ដំណើរការ​ម៉ាស៊ីន​ដោយ (MTK P70 Octa-Core 2.1GHz) 
• ថាមពល​ថ្ម 4000mAh 
• បច្ចេកវិទ្យា​សាក​ថ្ម​លឿន (Dual Engine Quick Charging) 
• Funtouch OS 9 (Based on Android 9.0) 
• មាន​ពីរ​ពណ៌ Topaz Blue និង Glamour Red






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com