អត្ថបទពាណិជ្ជកម្ម
ត្រឹម​២​ថ្ងៃ​សោះ កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី ផ្ទុះ​ការគាំទ្រ​ខ្លាំង​រហូតដល់​កា​រក​ម្ម៉​ង់​ទុក​មុន​អស់រលីង​
03, Apr 2019 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៨៖ ទើបតែ​ប្រកាស​ពី​ការ​កុម្ម៉ង់​ទុក​មុន រយ​:​ពេល​ពីរ​ថ្ងៃ​សោះ កំពូល​ស្មា​ត​ហ្វូ​ន P30 Pro ទទួលបាន​ការគាំទ្រ​យ៉ាង​គំ​ហុក​លើសពី​ការរំពឹងទុក រហូតដល់​ទទួលបាន​ការ​កក់​អស់រលីង គ្មាន​សល់​តែម្តង​។ ប៉ុន្តែ​អ្នក​ដែល​មិនទាន់បាន​កក់​ទុក​មុន កុំ​បារម្ភ​អី អ្នក​នៅតែ​អាច​បន្តក​ម្ម៉​ង់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P30 ក្នុងតម្លៃ​ត្រឹមតែ $699 ជាមួយ​ការ​ថែម​កាដូ​ជាច្រើន​សន្ធឹកសន្ធាប់​ផងដែរ ដូចជា នាឡិកា Huawei Band 3 កាលី​ប​ទាន់សម័យ ជញ្ជីង​សុខភាព Huawei Body Fat Scale ឥតគិតថ្លៃ និង​កាដូ​ជាច្រើន​ទៀត រហូតដល់​ថ្ងៃទី​៥ ខែមេសា​នេះ ។ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ អត់​បាន​កុម្ម៉ង់​ប្រយ័ត្ន​ស្តាយ​ណា​។
 
​ស្រប​ដែលមាន​ការគាំទ្រ​យ៉ាង​គំ​ហុកទៅលើ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី ឥឡូវនេះ សូម្បីតែ​កំពូល​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ក៏​សម្រេចចិត្ត​ធ្វើជា​តារា​តំណាង ក្រុមហ៊ុន​ស្មាន​ហ្វូ​ន​យក្ស Huawei ផងដែរ​។ ស្វាគមន៍ កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នី​កូ ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Huawei ។ អ្នក​ទាំងពីរ ពិតជា​សាក​សម​បំផុត​សម្រាប់ Huawei ក៏​ដោយសារតែ​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ និង​ជា​ម៉ាក​ដែលមាន​ទទួល​ការទុកចិត្ត​ខ្ពស់​ពី​អតិថិជន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភពលោក ព្រមទាំង​មាន​បច្ចេកវិទ្យា និង​ផលិតផល​ឈានមុខ​គេ​បង្អស់​។ ជាមួយនឹង​វត្តមាន​តារា​តំណាង​ថ្មី​នេះ Huawei ធានាថា នឹងមាន​អ្វីដែល​កាន់តែ​ពិសេស និង​ភ្ញាក់ផ្អើល សម្រាប់​អ្នកគាំទ្រ និង​មហាជន​នាពេល​ឆាប់ៗ​នេះ​។ ជាពិសេស​ជាមួយ​កំពូល   ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី​នេះ​តែម្តង​។​


 
​ឥលូវ​អស់ពី​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ និង​ហ្សូ​ម​ចេញ​ទូត​សុ​ឆន្ទៈ​ជាមួយ Huawei P30 សេ​រ៊ី អ្នក​ក៏​អាច​ទៅ​ហ្សូ​ម ទៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ផងដែរ​។ ក្រុមហ៊ុន Huawei នឹង​រៀបចំ​កម្មវិធី First Sale ដ៏​កក្រើក​៣ ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​៥ ដល់ ៧ ខែមេសា នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ នៅ Day Light Plaza​។ អតិថិជន​ដែល​ប្រើ Huawei P30 សេ​រ៊ី​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ នាឡិកា Band 3, Power Band 6700 mAh និង​អាវយឺត​ដ៏​ស្រស់ស្អាត ដោយ​គ្រាន់តែ​ចូលរួម​កម្មវិធី​ថតរូប​ឡូយៗ និង​ថតរូប​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។ ងាយៗ ស្រួលៗ​! ហើយ​អ្នកចូលរួម​ទាំងអស់ ធានាថា​សុទ្ធតែ​បាន​រង្វាន់​! កាដូ​ពិសេស​និង​រង្វាន់​ទាំងអស់នេះ ក៏​ជា​កាដូ​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ពី​ក្រុមហ៊ុន Huawei ផងដែរ​។ 
 
​ក្រៅពីនេះ យើង​ក៏មាន​ការដាក់​តាំង​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី​សម្រាប់​តេស្ត​សាកល្បង ការលេង​ហ្គេម​សប្បាយៗ​ដើម្បី​ឈ្នះ​រង្វាន់ និង​ការសម្តែង​ពិសេសៗ​ពី​តារាចម្រៀង​ល្បីៗ និង​ទូត​តំណាង ក្រុមហ៊ុន Huawei ថ្មី គឺ​កំលោះ​សង្ហារ នី​កូ ផងដែរ​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី អាច​ផ្តិត​យក​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប ដូច​ឃើញ​ផ្ទាល់​ភ្នែក​នៅពេល​យប់ ដោយ​កម្រិត ISO ខ្ពស់ សូម្បីតែ​ក្នុង​ទី​ងងឹត មិនសូវមាន​ពន្លឺ ជាមួយ​ស៊ូ​ភើ​កាមេរ៉ា​បច្ចេកវិទ្យា​(Super Sensing Leica) បួន​គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។ ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ដែលជា​ស្រមោល ភ្លើង​ជាប់​គ្នា ឫ​ច្បាស់​កន្លែង​ណាមួយ​ក៏បាន​ជាមួយ​កាមេរ៉ា TOF ចាប់​ប្លង់​វីដេអូ​ពីរ​ប្លង់ ថត​នៅលើ​អេក្រង់​តែមួយ​ដំណាលគ្នា អាច​ឲ្យ​អ្នកឃើញ​ប្លង់​បាន​ពី​ចម្ងាយ និង​មើល​កៀក​។​
 
​អ្នក​ក៏​អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន​ត្រកូល P30 មួយ​ម៉ូ​ឌែ​ល​ទៀត​គឺ P30 Lite ក្នុងតម្លៃ $399 ថែមទាំង​អាចមាន​ឱកាស ចូលរួម​ការចាប់​រង្វាន់​រថយន្ត Mazda 2 ទៀតផង​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 adcom
© រក្សាសិទ្ធិដោយ thmeythmey.com