អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Cellcard ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​ស្គាល់​ថា​បានផ្តល់​ការគាំទ្រ​ដ៏​រឹងមាំ សម្រាប់​ភាពជោគជ័យ​របស់​សាលា​តម្រង់ទិស​បាល់ទាត់​
03, Apr 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
Cellcard និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) សូម​ចូលរួម​អបអរសាទរ ចំពោះ​ភាពជោគជ័យ​ដ៏​ធំធេង នៃ​កម្មវិធីសិក្សា​កីឡាបាល់ទាត់​ដែលមាន​ឈ្មោះថា សាលា​តម្រង់ទិស​បាល់ទាត់​។ កម្មវិធី​បិទ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ៣១ ខែមីនា ចាប់ពី​ម៉ោង ១ រសៀល រហូតដល់​ម៉ោង ៤ រសៀល​នៅ​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន ក្នុង​ខេត្តបន្ទាយមានជ័យ​។​
 
​ក្នុងនោះដែរ​ក៏មាន​សិស្សានុសិស្ស និង​អ្នកគាំទ្រ​ជាង ៣​ពាន់​នាក់ ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​ជាមួយ​ក្រុម​ហ៊ុន Cellcard និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំងអស់ ដែល​ចង់ឃើញ​ក្រុម​ចុងក្រោយ​ដែល​មកពី​ខេត្តកណ្តាល និង​កំពង់ឆ្នាំង មក​ប្រកួត​គ្នា ដើម្បី​ជ័យលាភី​ធំ​។ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដឹកនាំ​ពិធី​បិទ​កម្មវិធី​នេះ​។​
 
​ក្រុមហ៊ុន​Cellcard គឺ​បាន​ជួយ​ជា​ផ្នែក​មួយ ក្នុងការ​ជំរុញឱ្យមាន​កម្មវិធី​សម្រាប់​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ដែល​គាំទ្រ​ការបង្កើត​ការប្រកួត ផ្តល់នូវ​ឧបករណ៍​កីឡា និង​រង្វាន់ និង​ជាពិសេស​រៀបចំ​កម្មវិធី​កម្សាន្ត ដើម្បីឱ្យ​សិស្ស​ចូលរួម និង​រីករាយ​។​


 
​ភាពជា​ដៃគូ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រុមហ៊ុន Cellcard ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ​២០១៧​កន្លងទៅ ក្នុង​បំណង​លើកកម្ពស់​កីឡា ការផ្តល់​ការបណ្តុះបណ្តាល​ការចូលរួម​ជាមួយ​សហ​គម​ន៍​មូលដ្ឋាន និង​ការជួយ​ជំរុញ​ឲ្យ​យុវជន មិនឱ្យ​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន ដូចជា​គ្រឿងញៀន ស្រា និង​ឧក្រិដ្ឋកម្ម​ជាដើម​។​
 
Cellcard បាន​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​បន្ថែម​គំនិត​ផ្តួចផ្តើម ក្នុង​កិច្ច​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​(CSR) តាមរយៈ​ការបរិច្ចាគ​ទៅ​មជ្ឈមណ្ឌល​កុមារកំព្រា និង​សាលារៀន​នៅក្នុង​ខេត្ត​ដែល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ការប្រកួត​។​


 
​ជា​សរុប​រួម សាលា​តម្រង់ទិស​បាល់ទាត់ សម្រេចបាន​ចំនួន​សិស្ស​ដែល​ចូលរួម​ជាង ២ នាក់​ទូទាំងប្រទេស ដែល​ក្នុងនោះដែរ យុវជន​អាយុ​ក្រោម ១៥ ឆ្នាំ មាន​ចំនួន ២៥ ក្រុម និង​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ មាន​ចំនួន ២៦ ក្រុម​។  បន្ទាប់ពី​បញ្ចប់​ការប្រកួត​ចុងក្រោយ និង​ពិធី​ប្រគល់​ពានរង្វាន់ Cellcard នឹង​រៀបចំ​ការប្រគំ​តន្ត្រី​សម្រាប់​សិស្សានុសិស្ស ដែលមាន​ការចូលរួម​ពី ទូត​សុ​ឆន្ទៈ​របស់ Cellcard គឺ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​កញ្ញា តី​៕





















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com