អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​សម្ពោធ​អគារ​បណ្ណាល័យ​មួយ​ខ្នង ស្ថិតក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ក្រចាប់ ខេត្តព្រៃវែង​
03, Apr 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ប្រា​សាក់ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​បណ្ណាល័យ​មួយ​ខ្នង ដែល​ស្ថិតនៅក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ក្រចាប់ នា​ខេត្តព្រៃវែង​។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក យ៉ាវ សានិ​ន អភិបាលស្រុក​កំពង់ត្របែក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​អភិបាលខេត្ត​ព្រៃវែង​។
 
​ក្នុង​ពិធី​នេះ ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ផងដែរ​ដូចជា លោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក វ៉ែន ប្រណី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង , លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ , ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ នៅក្នុង​សហគមន៍​ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
 
​នាឱកាស​នោះ លោក វ៉ែន ប្រណី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់​ដែល​សាងសង់​អគារ​បណ្ណាល័យ នៅក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែលជា​នេះ​កាយវិការ​សម្បុ​រសធម៌​នេះ និង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅតាម​មូលដ្ឋាន​។​


 
​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ការសាងសង់​អគារ​បណ្ណាល័យ​នេះ គឺជា​ការងារ​សង្គម​ដែល​ប្រា​សាក់​ធ្វើឡើង ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ចូលរួម​លើកកម្ពស់​សមត្ថភាពរ​បស់​សិស្សានុសិស្ស នៅតាម​សហគមន៍ ពិសេស​នៅតាម​ទីជនបទ​ផងដែរ​។ 
 
​បើតាម លោក អ៊ុំ សមអឿន នៅក្នុង​គម្រោងបណ្ណាល័យ​នេះ ប្រា​សាក់​បាន​ប្រើប្រាស់​ថវិកា​របស់ខ្លួន សាងសង់​អគារ​បណ្ណាល័យ និង​បានផ្ដល់​សៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាល​បណ្ណារក្ស និង​ការគាំទ្រ​គម្រោង​រយៈពេល ៣​ឆ្នាំ​ទៀតផង​។ លោក អ៊ុំ សមអឿន បញ្ជាក់ថា​៖«​យើង​ពិត​ជាមាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​សាងសង់​អគារ​បណ្ណាល័យ​ទី​៣ នៅក្នុង​ខេត្តព្រៃវែង​នេះ​។ បណ្ណាល័យ ២​ផ្សេងទៀត​ដែល​យើង​ផ្ដល់​បាន​ជូន​រួចមកហើយ គឺ​ស្ថិតនៅ​សាលាបឋមសិក្សា​សិរី​មង្គល ស្រុក​ស្វាយ​អ​ន្ទ​រ និង​សាលាបឋមសិក្សា​ស្នាយ​ពល នៅ​ស្រុក​ពារាំង​»​។ 
 
​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៩​នេះ ប្រា​សាក់​បាន​សាងសង់​អគារ​បណ្ណាល័យ​សរុប ៣៤​ខ្នង  នៅក្នុង​ខេត្ត​ចំនួន​១១ មាន​ខេត្តព្រៃវែង​,​តាកែវ​,​កំពង់ស្ពឺ​,​កំពង់ចាម​,​កណ្តាល​,​កំពង់ធំ​,​សៀមរាប​,​ព្រះវិហារ ,​ខេត្តបាត់ដំបង​,​ស្វាយរៀង និង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​បញ្ជាក់បន្ថែម​របស់ លោក អ៊ុំ សមអឿន​។ 
 
​ក្នុងឱកាស​នោះ លោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​មួយ​នេះ​។ លោក​បញ្ជាក់ថា អគារ​បណ្ណាល័យ​មួយ​នេះ ពិតជា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​សិស្សានុសិស្ស និង​អ្នករស់នៅ​ស្រុក​កំពង់ត្របែក​នេះ​។ លោក ពន្យល់ថា​៖«​នៅទីនេះ​ពិបាក​ស្វែងរក​ឯកសារ ឬ​សៀវភៅអាន សម្រាប់​ជា​ព័ត៌មាន​បន្ថែ​មណាស់ ប៉ុន្តែ​ឥឡូវនេះ ពួកគាត់​មិន​ពិបាក​ដូច​មុន​ទៀត​នោះទេ ដោយសារ​មាន​អគារ​បណ្ណាល័យ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​សិស្សានុសិស្ស ក៏ដូចជា​ពលរដ្ឋ បាន​សិក្សា​ស្រាវជ្រាវ​បន្ថែម​»​។​


 
​ទន្ទឹមនឹងនេះ លោក ស៊ុន ប៊ុណ្ណា ក៏បាន​អរគុណ​ផងដែរ ដែល​ប្រា​សាក់​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​អនុវត្ត​គម្រោង​នេះ ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​រួមចំណែក​បណ្ដុះ​វប្បធម៌​អាន និង​ធនធានមនុស្ស​នៅ​កម្ពុជា​។​
 
​លោក យ៉ាវ សានិ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្របែក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​អគារ​បណ្ណាល័យ​រហូតដល់​៣​ខ្នង នៅក្នុង​ខេត្តព្រៃវែង​។  លោក​សង្ឃឹមថា សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ក្រចាប់ ទាំងអស់ នឹង​ខិតខំ​សិក្សា​រៀនសូត្រ​បន្ថែមទៀត និង​ចាប់យក​ទម្លាប់​អាន​សៀវភៅ​។ សម្រាប់​លោក យ៉ាវ សានិ​ន  នៅ​បណ្ណាល័យ​នេះ​ប្រៀបបាន​នឹង​ឃ្លាំង​ផ្ទុក​នៅ​ចំណេះដឹង​ជាច្រើន ដែល​អាចជួយ​ឱ្យ សិស្សានុសិស្ស​ទាំងអស់ មានចំណេះដឹង​ទូលំទូលាយ បំ​និ​ន​ជីវិត​ផ្សេងៗ ដើម្បី​ជា​ទុន​ក្នុង​កសាង​អនាគត​របស់ខ្លួន​។ 
 
​លោក យ៉ាវ សានិ​ន  បន្ថែមថា​៖«​ខ្ញុំ​សូម​កោតសរសើរ​ជាខ្លាំង ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​បានផ្តល់​អគារ​បណ្ណាល័យ​នៅលើ​ភូមិ​ក្រចាប់​ក្រោម ឃុំ​ពាម​មន្ទារ ស្រុក កំពង់ត្របែក​នេះ ទោះបី​ទីនេះ​ជា​តំបន់​ឆ្ងាយ​ដាច់ស្រយាល នៅជាប់​ព្រំដែន​ក៏ដោយ​។ នេះ​បង្ហាញ​ពី​សុ​ឆន្ទៈ​ពិតៗ របស់​ប្រា​សាក់​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​សង្គម ជាពិសេស​ជួយ​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ ទាំង​ផ្នែក​ផ្ដល់​កម្ចី​ជួយ​ដល់​ជីវភាព​រស់នៅ និង​ជួយ​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ​»​។ 
 
​លោក​អភិបាលស្រុក​កំពង់ត្របែក ក៏បាន​សំណូមពរ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញឱ្យមាន​ការអាន​ឱ្យបាន​ច្រើន​ផុសផុល ស្រលាញ់ និង​ថែរក្សា​សៀវភៅ​ទាំងអស់​ឱ្យបាន​ល្អ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង និង​ច្រើន​ជំនាន់​។ 
 
​សូមបញ្ជាក់ថា ប្រា​សាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​មានបទពិសោធន៍​ដ៏​ប៉ិនប្រសប់ ក្នុង​រយៈពេល​ជិត ២៥​ឆ្នាំ​មកហើយ​។ ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​ដូចជា ភាពល្អប្រសើរ​ផ្នែក​អាជីវកម្ម ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែលមាន​ភាពបត់បែន និង​សម្បូរបែប វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹម (ATM) របស់​ប្រា​សាក់ បាន​គ្របដណ្ដប់​ទូទាំងប្រទេស និង​បំពាក់​ប្រព័ន្ធ​ធនាគារ​ស្នូល​ប្រកបដោយ​ភាពទំនើប តម្លាភាព និង​សុក្រឹតភាព​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com