ពីនេះ ពីនោះ
តើសរសេរជា «សាកសម»និង«សាកសិទ្ធ» ត្រឹមត្រូវដែរឬអត់?
× សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ«សាកសម»និង«សាកសិទ្ធិ» មិនត្រូវសរសេរបែបនេះឡើយ។ ពាក្យដែលត្រឹមត្រូវគឺត្រូវសរសេរជា «ស័ក្តិសម»និង«ស័ក្តិសិទ្ធ»។
«ស័ក្តិសម» មានន័យថាសមដោយអំណាច។ ខ្មែរច្រើនប្រើពាក្យនេះ ដោយសំដៅលើភាពអ្វីមួយដែលសមសួន។ ចំណែកពាក្យ «ស័ក្តិសិទ្ធ» ការសម្រេចដោយអំណាច។ ជាគុណសព្ទ មានន័យថា ដែលមានអំណាច ឬដែលអាចសម្រេចប្រយោជន៍បាន,ដែលវិសេសវិសាល,ដែលពូកែឆុតឆាប់,ដែលខ្លាំងពូកែ។ អាចប្រើជាកិរិយាសព្ទ មានន័យថាធ្វើឲ្យឃើញជាក់ស្តែង ឲ្យឃើញប្រាកដ៕
© រក្សាសិទ្ធិដោយ thmeythmey.com