ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៦ ដែលបានស្នើសុំវិនិយោគនៅកម្ពុជានោះ បានទទួលសិទ្ធិជាផ្លូវការពីគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈការចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។
បើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងក្រុមហ៊ុនទាំង៦នោះ មានទឹកប្រាក់សរុបជាង២២លានដុល្លារអាមេរិក។ ក្នុងនោះគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន TTHS RUBBER CO., LTD មានទឹកប្រាក់២, ៧លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្ប ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ចំណែកក្រុមហ៊ុន SAI DI HANDBAG CO., LTD. គ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៤, ៥លានដុល្លារអាមេរិក ។ រីឯគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រមហ៊ុន GARCHI HUNG CO., LTD. វិញ មានទុនវិនិយោគប្រមាណ ២, ៦លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ដោយឡែកក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO., LTD. មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានទុនវិនិយោគប្រមាណ ៥, ១លានដុល្លារអាមេរិក។ សម្រាប់គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD.មានទុនវិនិយោគប្រមាណ ២, ២លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រុមហ៊ុន WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២, ២លានដុល្លារអាមេរិក ។ គម្រោងទាំង៦នេះ អាចបង្កើតការងារជូនពលរដ្ឋ ៣,២៧៤កន្លែង៕