ជាតិ
ព័ត៍មានសុខភាព
ទម្លាប់​ទាំង​៧ ធ្វើ​ឲ្យ​ស្បែក​កាន់តែ​ស្រស់ស្អាត​ទៅ​
17, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​អាច​អនុវត្តតាម​ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស្អាត​ជានិច្ច​។ តើ​មាន​អ្វី​ខ្លះទៅ​?


1.​ ​អ្នក​គួរតែ​ញ៉ាំ​ទឹក​នៅពេល​ព្រឹក​មួយ​កែវ និង​មុនពេល​ចូល​គេង​មួយ​កែវ ព្រោះ​វា​អាចជួយ​ពន្យារ​ស្បែក​របស់​អ្នក​មិន​ឲ្យ​ឆាប់​ចាស់​បាន​។​
2.​ ​អ្នក​គួរតែ​ពិសារ​ប៉េងប៉ោះ​ចំនួន​មួយ​គ្រាប់​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន​សេ ដែល​អាចជួយ​ការពារ​ស្បែក​របស់​អ្នក​បាន​។​
3.​ ​អ្នក​គួរតែ​ពិសារ​ទឹកដោះគោ​ជូរ​ចំនួន​មួយថ្ងៃ​មួយ​កែវ ទើប​វា​ជួយ​រក្សា​កាលស្យូម​ក្នុង​រាងកាយ​របស់​អ្នក​បាន​។​
4.​ ​ប្រសិនជា​ក្រពះ​របស់​អ្នក​មិនមាន​បញ្ហា ហើយ​អ្នក​ចង់​ស្រក​ទម្ងន់ អ្នក​អាច​ញ៉ាំ​តែ​បាន ព្រោះ​វា​អាចជួយ​អ្នក​ឲ្យ​មាន​រាង​ស្អាត​បាន​។​
5.​ ​មុនពេល​ដែល​អ្នក​ចូល​គេង អ្នក​អាច​បិត​ម៉ា​សមុខ​ដើម្បី​ឲ្យ​ធូលី​លើ​ស្បែក​មុខ​ចេញ​អស់ ទើប​ស្បែក​អ្នក​ស្អាត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com