ជាតិ
ពីនេះ ពីនោះ
តើពាក្យ «កាក» មានន័យដូចម្តេចខ្លះ?
× ការពិតទៅពាក្យ «កាក» មិនមែនជាពាក្យល្អនោះទេ។ «កាក» ជានាមសព្ទ មានន័យថា អ្វីៗដែលសោះ,ដែលអស់រសជាតិដោយច្របាច់ ដោយទំពា ស្ងោរជាដើម។
បើនិយាយពីសម្លដែលស្រង់យកតែសាច់ និងបន្លែមក ឬដួសយកតែទឹកចេញក៏ហៅថា កាក ដែរ។ ដោយឡែកមនុស្សដែលប្រើធ្វើការអ្វីមិនកើត ក៏គេហៅថា កាកមនុស្សផងដែរ។
ដូច្នេះឲ្យតែមានពាក្យ កាកនៅពីមុខពាក្យផ្សេងទៀត គឺសុទ្ធតែមានន័យមិនល្អនោះទេ។ ឧទាហរណ៍៖ កាកសំបុត្រ(សំបុត្រដែលគេលែងត្រូវការ)៕ © រក្សាសិទ្ធិដោយ thmeythmey.com