ជាតិ
សម្តេច ហ៊ុន សែន ក្លាយជា​សាស្ត្រាចារ្យ​កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ​​របស់​សាកលវិទ្យាល័យ​ប៉េកាំង​
26, Apr 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានទទួល​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​ប៉េកាំង ដែលជា​សាកលវិទ្យាល័យ​ដ៏​ធំ​និ ង​ចំណាស់​ជាងគេ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​




​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ​ប៉េកាំង បាន​កោតសរសើរ​ចំពោះ សកម្មភាព​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន​។ ការផ្តល់​គោរមងារ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ តាមរយៈ​លិខិតបញ្ជាក់​ផ្លូវការ​របស់​សាកលវិទ្យាល័យ និង​សញ្ញា​សំគាល់​របស់​សាកលវិទ្យាល័យ មានន័យថា សម្តេច ហ៊ុន សែន គឺជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្លូវការ របស់​សាកលវិទ្យាល័យ​ប៉េកាំង​។

​ផ្នែក​មួយ​នៃ​ការជូន​គោរមងារ​នេះដែរ ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​សកម្មភាព​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​គាំទ្រ​ដល់​គោលនយោបាយ​របស់​ប្រទេស​ចិន ដែល​ទាក់ទិន​ទៅ​និង ខ្សែ ក្រវ៉ាត់ និង​ផ្លូវ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ មាន​ប្រទេស​ជាច្រើន​លើ​សកលលោក បាន​ចូលរួម​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នោះ​។​


សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដូចខាងក្រោម​៖





© រក្សាសិទ្ធិដោយ thmeythmey.com