អត្ថបទពាណិជ្ជកម្ម
កក្រើក​ទាំង​រឿង Avengers និង​ទូរ​សព្ទ OPPO Avengers នៅ​ផ្សារ Aeon ទាំង​២​ទីតាំង​
26, Apr 2019 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម ចាក់​បញ្ចាំង​ខ្សែភាពយន្ត Marvel‘s Avenger Endgame ភ្លាម គេ​សង្កេតឃើញ​មាន​ក្រុម​យុវវ័យ​រាប់រយ​នាក់ បានមក​តម្រង់​ជួរ​ចាំមើល​កុន​រឿង Avengers ផង និង​ចោមរោម​មើល​ទូរ​សព្ទ OPPO F11 Pro Avengers Limited Edition ដ៏​ថ្មី​សន្លាង​ផង ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​ខ្លាំងណាស់​។
 
​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ភ្ញាក់ផ្អើល​នៅពេលនេះ បាន​កើតឡើង​បន្ទាប់ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ OPPO នៅ​កម្ពុជា​បាន Posted នូវ​នីតិវិធី ចូលរួម​លេង​ហ្គេម​សប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ OPPO នៅ​កម្ពុជា នឹងមាន​ឱកាស​ឈ្នះ​សំបុត្រ​កុន Avengers និង​អាច​ឈ្នះ​រង្វាន់​ទូរ​សព្ទ OPPO F11 Pro Avengers Limited Edition ទុកជា​អនុ​ស្សារី​យ៍​នៃ​ប្រវត្តិសាស្ត្រ​រឿង Avenger Endgame ផងដែរ​។ ការលេង​ហ្គេម​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​រោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៩​យប់​។  អ្នកណាៗ​ក៏​ប្រាថ្នា​ចង់បាន​ឱកាស​បែប​នេះដែរ​។ 




 
​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​មិន​នឹកស្មានថា​ទូរ​សព្ទ OPPO Avengers បានបង្ហាញ​ខ្លួន​ឡើង ចំ​ថ្ងៃ​បញ្ចាំង​រឿង Avengers បែបនេះ​ឡើយ​។ អ្នកគាំទ្រ​សុទ្ធតែ​បាន​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ការ​រចនា​របស់ OPPO Avengers ទាំង​ប្រអប់​ទូរ​សព្ទ និង​រូបរាង​ពិត​របស់​វា គឺថា​កប់​តែម្តង​មើលទៅ​ឡើង​High​។ ទូរ​សព្ទ OPPO F11 Pro Avengers Limited Edition ដែល​បាន​ដាក់តាំង ក្នុង​ទូរ​កញ្ចក់​នៃ​ស្តង់​ទាំងពីរ​ទីតាំង​នោះ គឺ​បាន​ទាក់ទាញ Fan យ៉ាងច្រើន ឲ្យ​មានការ​ចាប់អារម្មណ៍ និង​បាន​សួរនាំ​ពី​តម្លៃ​របស់​វា ព្រមទាំង​សមត្ថភាព​របស់​វា​គ្រប់ៗ​គ្នា​។ 


 
​មិនតែប៉ុណ្ណោះ Fan ខ្លះ​បាន​សួរថា ពេលណា​ទើប​អាច Pre-Order​បាន​ថែម​ទៀតផង​។ ទាំងអស់នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា OPPO លេង​មួយ​ក្បាច់ ជាមួយ Major ឡើង​ផ្អើល​របស់គេ​មែន សូម្បីតែ​យើងខ្ញុំ ក៏​ពិបាក​ទប់​អារម្មណ៍​ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​របស់​វា​ដែរ​។ នេះ OPPO ត្រឹមតែ​បង្ហាញ​រូបរាង​ខាងក្រៅ ឡើង​ផ្អើល​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​តែ​សមត្ថភាព​ខាងក្នុង​របស់​វា​ដែល​បាន​ប្រៀបធៀប​ទៅនឹង​កម្លាំង Hero ទាំង​៦​ទៀត ថា​តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ទៅ​លោក​អើយ​។ តោះ​ទ្រាំ​មិន​បានទេ​គ្នា​យើង​អើយ ទៅកាន់​ផ្សារ Aeon1 និង Aeon2 អី​ឡូ​វ​នេះ​ទាំងអស់គ្នា ដើម្បី​មើល​មានឱកាស​ឈ្នះ​សំបុត្រ​កុន និង ឈ្នះ​ទូរ​សព្ទ OPPO F11 Pro Avengers Limited Edition ទោះ​មិនជា​មិន​សំណាង ក៏បាន​ថតរូប​ជាប់​វា​ដែរ​។​


 
​ព័ត៌មាន​លំអិត​លោកអ្នក​អាច​ចូលទៅ​កាន់ Link :  https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com