ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កម្ពុជា​-​វៀតណាម ឆ្លៀត​ជួបគ្នា ពេល​ទៅ​ប្រជុំ​នៅ​ចិន​
26, Apr 2019 , 2:48 pm        
រូបភាព
រូបពី AKP
រូបពី AKP
ដោយ: ថ្មីៗ
​ពេល​ទៅ​ចូលរួម​វេទិការ «​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២» នៅ​ទីក្រុង​ប៉េកាំង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ង្វៀង សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ឆ្លៀត​ជួបពិភាក្សា​ការងារ និង​ពិសា​អាហារ​ជាមួយគ្នា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆាំ​២០១៩​។

 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) សម្តេច ហ៊ុន សែន បានលើកឡើង​ពី​ការរីកចម្រើន​និង​កំណើត​សេដ្ឋកិច្ច​របស់​វៀតណាម​។ AKP បាន​សរសេរ​ពី​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ថា «​យើង ពិតជា​រីករាយ ដែល​បាន​ពិភាក្សា​ផ្លាស់ប្តូ​រមតិ​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក ដោយ​ទទួល​ផ្លែផ្កា និង​ប្រសិទ្ធភាព​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​ពិភពលោក ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ក្នុងការ​ពូន​ជ្រំ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព ជា​អ្នកជិតខាង​ល្អ និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការល្អ​»​។​
 
​លោក ង្វៀង សួន​ហ្វ៊ុ​ក ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។ AKP សរសេរ​ពីស​ម្តី​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ថា «​យើង​ពិតជា​មានការ​រីករាយ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​នាំ មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ការយ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២» របស់​ចិន នៅ​ថ្ងៃទី​២៥ ខែមេសា ហើយនឹង​ត្រឡប់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៩ ខែមេសា​៕ 

Tag:
 កម្ពុជា​-​វៀតណាម​
  ហុន សែន​
  ង្វៀង សួន​ហ្វ៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com