ជាតិ
សង្គមជាតិ
ចាប់​បរទេស​៣​នាក់ ដែល​នាំចូល​លុយ​៣,៥​លាន​ដុល្លារ ពី​ហុងកុង ដោយ​គ្មាន​ប្រភព​
26, Apr 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុក សម្តេច​ ស ខេង
រូបពីហ្វេសប៊ុក សម្តេច​ ស ខេង
ដោយ: ថ្មីៗ
​សមត្ថកិច្ច​កម្ពុជា បាន​ឃាត់ខ្លួន​ជនបរទេស​៣​នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្រោយ​ឆែក​ឃើញថា ពួកគេ បាន​នាំ​ប្រា​ក់ជាង​៣,៥​លាន​ដុល្លារ ពី​ហុងកុង​ចូលមក​កម្ពុជា ដោយ​ប្រាក់​ទាំងនោះ ពុំមាន​ការបញ្ជាក់​អំពី​ភព​ច្បាស់លាស់​។


 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​អំពើ​ការឃាត់ខ្លួន​នេះ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ អះអាងថា បន្ទាប់ពី​សួរចម្លើយ​និង​ពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ហើយ សមត្ថកិច្ច ក៏​រៀបចំ​បញ្ជូន​ពួកគេ ទៅកាន់​សាលាដំបូង​រា​ជរា​ធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

រូបពីហ្វេសប៊ុក សម្តេច​ ស ខេង


Tag:
 ជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com