អត្ថបទពាណិជ្ជកម្ម
កម្មករ​រោងចក្រ​ម្នាក់ ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ
04, May 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្មករ កម្ម​ការ​នី​នាំគ្នា​ចោមរោម​អ៊ូ​មុខ​រោងចក្រ​អូ​លីវ ក្នុង​ខ័​ណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ ស្មាន​តែមាន​បញ្ហា​អ្វី​កើតឡើង​ធ្ងន់ធ្ងរ តាម​ការពិត​ដោយសារ​មានកម្ម​ការ​នី​ម្នា​ក់វ័យ ២៣​ឆ្នាំ ឈ្មោះ យ៉េន ចាន់នី រំភើប​ពេក​ស្ទើរតែ​សន្លប់​ដោយសារ​ឈ្នះ​បាន​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ សោះ​។
 
​ប្អូនស្រី ចាន់នី ប្រាប់ថា ៖«​ខ្ញុំ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រាល់ថ្ងៃ មិនដែល​រំពឹងទុក​ថា​ឈ្នះ រង្វាន់​ធំ​អី​ពី វើក ទេ ។​កន្លងមក​មើល​ដែរ​ក្រវិល​កំប៉ុង ឃើញតែ​ពាក្យ​អរគុណ បើ​មិន​ចឹ​ង​ទេ គឺ​រង្វាន់ ១​កំប៉ុង ដល់​តែ​លើក​នេះ ឃើញ ៤០​លាន​រៀល ខ្ញុំ​សឹងតែ​មិន​ជឿ​ភ្នែក​របស់ខ្ញុំ អត់​នឹកស្មានថា​ខ្លួនឯង​ឈ្នះ​រង្វាន់​ហ្នឹង​ទេ​។ វា​ហាក់ដូច​ជាការ​យល់សប្តិ​ទាំងស្រុង ដល់​តែ​ពេល​ហុច​ឲ្យ​អ្នកលក់​មើល គេ​ប្រាប់ថា​ខ្ញុំ​ពិតជា​ឈ្នះ ៤០​លាន​រៀល មែន ខ្ញុំ​ឡើង​ភ័យ ញ័រ​ដៃ ញ័រ​ជើង ហើយ​ចង់​សន្លប់​តែម្តង ខ្ញុំ​រំភើប​ពេក មិនដឹង​និយាយថា​ម៉េច​»​។​
 
​ប្អូនស្រី​បន្តទៀតថា ៖«​ខ្ញុំ​នឹង​យកប្រាក់​មួយចំណែក​ទៅធ្វើ​ផ្ទះ​ឲ្យ​ម្តាយ​ខ្ញុំ​នៅឯ​ខេត្តកំពង់ចាម ហើយ​ចំណែក​ខ្លះទៀត ខ្ញំ​នឹង​សម្រាក​ពី​ការងារ​រោងចក្រ ហើយ​យកទៅ​ទិញ​អីវ៉ាន់​ចាប់ហួយ ដើម្បី​ចាប់ផ្តើម​មុខរបរ​មួយ​នេះ​នៅឯ​ស្រុក​ខ្ញុំ​វិញ​»​។​
 
​លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សូម​ចូលរួម​អបអរសាទរ ដល់​ប្អូនស្រី ហើយ​សូម​ជូនពរ​ឲ្យ​ផ្ទះ​ថ្មី​របស់​ប្អូន​ផ្តល់នូវ​សុភមង្គល និង​មុខរបរ​ថ្មី​ទទួល បាន​ជីវភាព​ប្រសើរឡើង​។ 
 
​បើ​លោក​អ្នកឈ្នះ​រង្វាន់​ធំ​បន្ទាប់ សូម​ហៅ​មកកាន់​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២​។​
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com