អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​លី​អូ ប្រគល់​រង្វាន់​ទឹកប្រាក់​សុទ្ធ​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 8 គូ ក្នុង​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ លើក​ទី​3 ឆ្នាំ 2019
06, May 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀ​លី​អូ បានប្រគល់​រង្វាន់​ជាច្រើន ជា​ចំណងដៃ​សុភមង្គល ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំ នួន ៨​គូ ដែល​បានឈ្នះ​រង្វាន់ ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ នៅក្នុង​ការប្រគំតន្ត្រី​«A1 Concert»​របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី ៥ ខែឧសភា​កន្លងទៅ​។​
 
​គូ​ស្វាមីភរិយា​ថ្មី ១ គូ បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000 ដុល្លារ និង ៧ គូ​ផ្សេងទៀត បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 1,000 ដុល្លារ ដែល​ពួកគាត់​មាន​មកពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។​


 
​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក អ៊ុំ ភឹម និង​លោកស្រី ហម សុំ​អាត មកពី​ខេត្តបន្ទាយមានជ័យ ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000 ដុល្លារ បាន​ឲ្យ​ដឹងថា​ពួកគាត់​ទាំង​២​នាក់ ពិតជា​រំភើប និង​ភ្ញាក់ផ្អើល​ជាខ្លាំង រក​អ្វី​ប្រៀប​មិនបាន នៅពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃទី ២៨ ខែមេសា កន្លងទៅ​។ គូ​ស្វាមី​មួយគូ​នេះ បញ្ជាក់​ដូច្នេះ​៖«​នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួកយើង​»​។​


 
​លោក អ៊ូ ស៊ីនួន អ្នកតំណាង​របស់​ក្រុមហ៊ុន ស្រា​បៀ​លី​អូ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា ជា​រៀងរាល់ឆ្នាំ ស្រា​បៀ​លី​អូ តែងមាន​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ ជាមួយ​ស្រា​បៀ​លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់ របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​។ លោក អ៊ូ ស៊ីនួន បន្ថែមថា​៖«​យើង​ក៏​សង្ឃឹមថា អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀ​លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ កាន់​តែមាន​ភាពសប្បាយ​រីករាយ​»​។​


 
​សូមបញ្ជាក់ថា នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី​៣ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ផ្តល់​ចំណងដៃ​ដ៏​មានន័យ ឆ្នាំ​២០១៩​នេះ​។ សូម​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធីអាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​


 
​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោកអ្នក ដើម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀ​លី​អូ​។ ស្រា​បៀ​លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com