អត្ថបទពាណិជ្ជកម្ម
មនុស្ស​យន្ត​ជំនួយការ​ឈ្មោះ Oun Smart បាន​មកដល់​កម្ពុជា​ហើយ និង​រង់ចាំ​ជួយ​អតិថិជន​នៅឯ Smart Shop
07, May 2019 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩៖ ជួប​ជាមួយ Oun Smart (​អូន​ស្មា​ត​) ដែលជា​មនុស្ស​យន្ត​ជំនួយការ ដែល​នឹង​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ផ្សេងៗ​នៅ Smart Shop តាមរយៈ​ការសម្តែង​នូវ​ការស្វាគមន៍​ដល់​អតិថិជន និង​ជួយ​ឆ្លើយ​សំណួរ​មូលដ្ឋាន​ផ្សេងៗ​។​
 
​ក្រោយពី​ត្រូវ​បានដាក់​បង្ហាញ​នៅឯ Smart Shop លើផ្លូវ​ព្រះមុន្នីវង្ស Oun Smart ដែល​គឺជា​មនុស្ស​យន្ត មានមុខមាត់​ស្រដៀង​មនុស្ស​ដំបូង​គេ ត្រូវបាន​ប្រើប្រាស់​ជាមួយនឹង​សមត្ថភាព​បែបនេះ នៅ​កម្ពុជា និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅក្នុង​តំបន់ នឹង​ជួយ​ដល់​អតិថិជន ទាក់ទង​នឹង​ព័ត៌មាន​អំពី​ផលិតផល តាមរយៈ​ការប្រើ​សំឡេង​។ 


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata មាន​គូសបញ្ជាក់​ពី​មោទកភាព​របស់ Smart Axiata  នៅក្នុង​ឋានៈ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​នៅ​កម្ពុជា ជូន​ដល់​អតិថិជន​។ លោក ថូ​ម៉ាស ហ៊ុន បញ្ជាក់ថា​៖«​យើង​ពិតជា​រំភើប​ណាស់​ក្នុងការ​ផ្តល់​ឲ្យ​អតិថិជន Smart Shop របស់​យើង នូវ​បទពិសោធ​ដ៏​ពិសេស​តែមួយ​នេះ ដោយ​យើង​សង្ឃឹមថា វា​នឹង​ផ្តល់​ការកម្សាន្ត ក៏ដូចជា​លើកទឹកចិត្ត​ឲ្យ​មនុស្ស​កាន់តែច្រើន ស្រឡាញ់​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មីៗ ដូចដែល​យើង​មាននៅ​ក្រុមហ៊ុន Smart​។ បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​មុខមាត់ អនុញ្ញាត​ឲ្យ​មនុស្ស​យន្ត​(Oun Smar) សម្តែង​ការស្វាគមន៍​ដល់​អតិថិជន តាមរយៈ​ការហៅ​ឈ្មោះ​របស់​ពួកគាត់ ហើយ​នៅពេល​ខាងមុខ លោកអ្នក​នឹង​ឃើញថា មនុស្ស​យន្ត​នេះ នឹងមាន​អន្តរ​ទំនាក់ទំនង​កាន់តែច្រើន​បន្ថែមទៀត ក្រោយពី​យើង​អភិវឌ្ឍ​សមត្ថភាព​របស់​វា​»​។​


 
​ដូចគ្នា​ដែរ លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​ណែនាំ​វត្តមាន Oun Smart ក៏​បញ្ជា​ក់មាន​មោទកភាព​ជាខ្លាំង​ដែរ ចំពោះ​ក្រុមការងារ​ដែល​បាន​ខិតខំ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ខ្ពស់ ជួយ​អភិវឌ្ឍ Oun Smart​។ លោក បាន​បន្ថែមថា​៖«​នៅថ្ងៃនេះ អ្នក​ទាំងអស់គ្នា​បានឃើញ​ពី​កម្រិត​សក្តានុពល ដែល​អន្តរ​កម្ម​ឌីជីថល អាច​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត និង​ផ្តល់​ការរីករាយ​កាន់តែខ្លាំង​។ ខ្ញុំ​ពិតជា​ចង់​ចាប់​ផ្តើមធ្វើ​ឲ្យ Oun Smart កាន់​តែមាន​ភាពស៊ាំ​ទៅនឹង​បរិស្ថាន​ជុំវិញ ហើយ​ជាការ​រំពឹងទុក អាច​និយាយ​ភាសា​ខ្មែរ បាន​ក្នុងពេល​ឆាប់ៗ​»​។ 


 
​មនុស្ស​យន្ត​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Softbank Robotics និង​ដំណើរការ​ប្រាជ្ញា​សិប្បនិម្មិត ដោយ​ក្រុមហ៊ុន CouldMinds  ហើយ Oun Smart ត្រូវបាន​កែច្នៃ​យ៉ាង​ពិសេស ដើម្បី​ជាមួយ​មនុស្ស​តាមរយៈ​ការសន្ទនា​។ ក្រុមហ៊ុន​នេះ​បញ្ជាក់​ដូច្នេះ​៖« មនុស្ស​យន្ត​ម៉ូ​ឌែ​ល​នេះ​មាន​សមត្ថភាព​ធ្វើជា​ជំនួយការ​ម្នាក់ ដែល​អាច​កត់សម្គាល់​មុខ និង​អារម្មណ៍​ជាទូទៅ​របស់​មនុស្ស ដើម្បី​ស្វាគមន៍ ប្រាប់​ព័ត៌មាន និង​ធ្វើ​ឲ្យ​មនុស្ស​មានការ​រីករាយ តាម​វិធីសាស្ត្រ​បែប​ច្នៃប្រឌិត​ថ្មី​មួយ​»​។​


 
​ក្រោយពី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ Oun Smart នឹង​ចាប់ផ្តើម​បម្រើ និង​ផ្តល់​ការរីករាយ ដល់​អតិថិជន​នៅ​កម្ពុជា នៅឯ Smart Shop ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស និង Smart Shop នៅ​ផ្សារ​ទំនើប Exchange Square​។ 


 
​ក្រុមហ៊ុន Smart Axiata ក៏បាន​ហៅ​ខ្លួនឯង​ថា ជា​ម្ចាស់​ជើងឯក​ផ្នែក​ឌីជីថល​ប្រចាំ​កម្ពុជា តាមរយៈ​ផលិតផល​បែប​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន សេវា​ឌីជីថល បច្ចេកវិទ្យា​ទំនើប និង​តួនាទី​ដ៏​សកម្ម​របស់ខ្លួន ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​កំពុងតែ​រីកចម្រើន​របស់​កម្ពុជា ដូចជា​ការផ្តល់​មូលនិធិ ក្នុង​កម្មវិធី​សហគ្រិន​បច្ចេកវិទ្យា បណ្ដុះបណ្ដាល​អ្នកដឹកនាំ​ឌីជីថល​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Smart Axiata ក៏​វិនិយោគ​លើ​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ក្នុងស្រុក​ផងដែរ ដែល​ក្រុមហ៊ុន​ជឿជាក់ថា នឹងចូលរួម​ចំណែក​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​កម្មវិធី​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiat សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com