ជាតិ
ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ថ្វាយ​ព្រះរាជសារ​អបអរសាទរ​ព្រះមហាក្សត្រ​ថៃ​
07, May 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទូ​៤ ខែឧសភា ទ្រង់​បាន​ថ្វាយ​ព្រះរាជសារ​អបអរសាទរ ព្រះករុណា ព្រះបាទ​សម្តេច មហា វ​ជិ​រាល​ង្ក​រណ៍ (​ស្តេច​រាមា​ទី​១០) ក្នុងឱកាស​ដែល​ព្រះអង្គ​បាន​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃ​។​


 
 
​ជាមួយ​ព្រះរាជសារ​ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះទ័យ​រីករាយ​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី នៃ​ប្រទេសជិតខាង​ទាំងពីរ ដែល​កាន់​ព្រះពុទ្ធសាសនា​ដូចគ្នា ហើយនឹង​បន្ត​រឹងមាំ​បន្ថែមទៀត ៕

© រក្សាសិទ្ធិដោយ thmeythmey.com