អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ជា​ជម្រើស​នៃ​សុភមង្គល និង​ផាសុកភាព​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​
08, May 2019 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ពិត​ទេ ដែលថា​បញ្ហា​ទាំងអស់នេះ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ និង​ប៉ះពាល់​ដល់​ការរស់នៅ របស់លោក​អ្នក​? អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ ពិបាក​គេង ពិបាក​ផ្តោតអារម្មណ៍​នៅពេល​ធ្វើការ សូម្បីតែ​សំងំ​ក្នុងផ្ទះ​ក៏​នៅ​មិន​សុខ​ស្រួល ម៉ាស៊ីនត្រជាក់​ចាស់​រប​ស់​អ្នក បើក​មួយសន្ទុះ ក៏​ត្រជាក់ មិនទាន់​ចិត្ត​ទៀត​។ ហើយ​ចំនួន​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ក៏​កើនឡើង​ជាង​រាល់ដង ការចំណាយ ក៏​កាន់តែច្រើន​។ តើ​អ្នក​ទាំងអស់គ្នា​កំពុង​ជួប​បញ្ហា​ទាំងអស់នេះ​មែន​អត់​? សូម​ឈប់​បារម្ភ​ទៀត​ទៅ​! ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM អាច​ដោះស្រាយ និង​ជួយ​លោកអ្នក​បាន​។​
 
​ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM  ត្រូវបាន​ផលិត និង​រចនា​ឡើង​បាន​យ៉ាង​ល្អ​ឆ្លាត​វៃ​បំផុត​ក្នុងការ​បំពេញ​តាម​សេចក្តីត្រូវការ របស់​អតិថិជន​ទាំងអស់ ព្រោះ​វា​មាន​លក្ខណៈពិសេស​លើសគេ បើ​ធៀប​ទៅ​និង​ម៉ាស៊ីនត្រជាក់​ធម្មតា​។ Samsung Wind-FreeTM បើក​ភ្លាម ត្រជាក់​ភ្លែត រហ័ស ទាន់​ចិត្ត​តែម្តង ដោយ​បំពាក់​ជាមួយ​បច្ចេកវិទ្យា 8 pole compressor និង Digital Inverter ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក ដែល​អាចជួយ​សន្សំសំចៃ​ថាមពល​អគ្គិសនី រហូតដល់ ៧២​ភាគរយ​។ ជាមួយនឹង​រូបរាង​ដ៏​ស្រស់ស្អាត​រាង​ត្រីកោណ​ដែលមាន​រន្ធ​តូចៗ​ចំនួន ២១,០០០​រន្ធ សម្រាប់​បញ្ចេញ​ភាព​ត្រជាក់​បាន​ពេញ​សព្វ​ល្អ​ក្នុង​បន្ទប់ ក្នុង​គេហដ្ឋាន ឬ​ការិយាល័យ​របស់​អ្នក ឱ្យ​ត្រជាក់​ដូច​ធម្មជាតិ​។ ជាពិសេស​នោះ វា​អាច​បន្សុទ្ធ​ខ្យល់​ដកដង្ហើម ដោយ​ច្រោះ​យក​បាក់តេរី បាន​យ៉ាង​ល្អ និង​គ្មាន​ខ្យល់​រំខាន​ឡើយ​។​


 
​ចំណុច​ពិសេស​ផ្សេងទៀត ដែល​ធ្វើឱ្យ​អតិថិជន​ទាំងអស់ កាន់​តែមាន​ភាពងាយស្រួល គឺ​យើង​អាច​បញ្ជា តាមរយៈ​កម្មវិធី Smart Home App ចេញពី​ទូរស័ព្ទដៃ​បាន​ថែម​ទៀតផង​។ ពិតជា​ឡូយ និង​ទំនើប​ទាន់សម័យ​មែនទែន​។  គិតគូ​ពី​សុខភាព និង​ផាសុកភាព របស់​អ្នក​ក៏ដូចជា​មនុស្ស​ជាទី​ស្រឡាញ់ សូម​ជ្រើស​រើសយក​ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ។​


 
​ចង់ដឹង​អត់ថា Idol Mean Sonyta ស្រលាញ់​ម៉ាស៊ីនត្រជាក់ Wind-Free ត្រង់ចំណុច​ណាខ្លះ អ៊ីចឹង​សូម​ទស្សនា​វីដេអូ​តាម Link ខាងក្រោម​ទាំងអស់​គ្នា!!!!
 
​ព័ត៌មាន​បន្ថែម សូម​មក​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com