កំណាព្យ
ជាតិ
សីល​អាច​រក្សាបាន​គ្រប់​ទីកន្លែង​!
11, May 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​
 
​ល្អ​កាយ កាយ​ល្អ​ត​ភ្ជាប់​សីល​ ​         ខូចខិល ខិលខូច​លួច​មិន​ក្បែរ​
​តាំងចិត្ត ចិត្ត​តាំង​ខ្លាំង​ខុស​កែ​ ​         ចិត្ត​ថែ ថែ​ចិត្ត​ឥត​ហ្មងសៅ​។​
​តាំងសីល សីល​តាំង​ខ្លាំង​មិន​ឃ្លោង​  ​យឹតយោង យោងយឹត​គិត​អ្នក​ក្រៅ​
​ឃើញ​ខុស ខុស​ឃើញ​ហៅ​ប្រដៅ​  ដឹង​ខ្លៅ ខ្លៅ​ដឹង​ប្រឹងរក​ប្រាជ្ញ​។​
​រៀន​រស់ រស់រៀន​ឈាន​រៀន​រក​ ​         បានមក មក​បាន​ស័ក្តិ​អំណាច​
​មិន​កោង កោង​មិន មាន​សីល​អាច​  ​សីល​សាច សាច​សីល​ជួយ​សព្វ​សត្វ​។​
​ចាំ​សីល សីល​ចាំ ប្រាំ ប្រាំបី​ ​ មិន​ថ្វី ថ្វី​មិនបាន​ចែងចា​ត់​
​សូត្រធម៌ ធម៌​សូត្រ​តាម​កាល​ណាត់​ ​ រាប់​ចាត់ ចាត់​រាប់​ផ្ជា​ប់​សីល​ហើយ​៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com