ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ តាមរក​ជន​ឆបោក ដែលថា​មាន​ធ្វើ​សញ្ញាបត្រ​ក្រៅ​ក្របខណ្ឌ​
20, May 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​សេវា​ផ្សេងទៀត​» បាន​បង្ហោះ​ព័ត៌មាន​ថា មាន​សេវាកម្ម​ធ្វើ​សញ្ញាបត្រ​បាក់​ឌុប និង​បរិញ្ញាបត្រ​គ្រប់ផ្នែក​។ ក្រសួង​អប់រំ យុវជន និង កីឡា ចេញមក​បំភ្លឺថា ក្រសួង ពុំបាន​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ​ឡើយ​។



​ក្រសួង​អប់រំ ចាត់ទុក​សកម្មភាព​នេះ ថា​ជា​អំពើ​ខុសច្បាប់ ដែល​បំពាន​លើ​សេចក្តី​ថ្លៃ​ថ្លូ​រ និង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល និង​កំណែទម្រង់​របស់​ក្រសួង​។ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ស្វែងរក​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន​បោកប្រាស់​នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ 


លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ (រូបពីហ្វេសប៊ុក Khamboly Dy)
 
​អ្នកនាំពាក្យ​រូបនេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​រួមគ្នា​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុងការ​ឈានទៅរក​កំណត់​មុខសញ្ញា​របស់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​៕

Tag:
 អប់រំ​
  សញ្ញាបត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com