អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​ជម្រុះ​វគ្គ​ផ្តាច់ព្រ័ត្រ Mobile Legends SOUTHEAST ASIA CUP 2019 រកឃើញ​ជើង​ខ្លាំង​៤ ក្រុម​ប្រចាំ​ប្រទេស​កម្ពុជា​
22, May 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ នៅ​ទីបំផុត​ក្រុម​ជើងឯក នៃ​ការប្រកួត​នៅក្នុង​កម្មវិធី Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) បាន​រកឃើញ​ហើយ នៅក្នុង​ការ ប្រកួត​ជម្រុះ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​កន្លងទៅ  នៅ​ជា​ន់ទី​៣ នា​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ​។ ក្រុម​ជើងឯក​នេះ ក៏​នឹង​ជា​ក្រុម​តំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​វគ្គ Grand Finals នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ​។ ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ជម្រុះ​ផ្តាច់ព្រ័ត្រ MSC 2019​នេះ ត្រូវបាន​ប្រព្រឹត្តទៅ ដោយ​ភាពជោគជ័យ និង​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ទេ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​នេះ​គឺជា​ព្រឹត្តិការណ៍​លើកដំបូង​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន Moonton និង​Cellcard នាំយក​ព្រឹត្តិការណ៍​ប្រកួត MSC 2019 ដ៏​អស្ចារ្យ​បំផុត​មកកាន់​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ GEN និង​គាំទ្រ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​(EFC)​។ ព្រឹត្តិការណ៍ MSC 2019 នេះ​មានការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​អន​ឡាញ ពី​ប្រិយមិត្ត​អ្នកគាំទ្រ​ហ្គេម Mobile Legends រហូតដល់​ទៅ ១០៤​ក្រុម​។ ជា​លទ្ធផល ក្រុម​ជើង​ខ្លាំង​កំពូល​ចំនួន ៤ ក្រុម ក៏បាន​ឡើងមក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃនេះ តែម្តង​។ 


 
​រង្វាន់​សរុប​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត MSC 2019 នេះ គឺមាន​ទឹកប្រាក់​រហូត​ដល់​ទៅ ៦,០០០ ដុល្លារ​សហរដ្ឋអាមេរិក និង​រង្វាន់ Diamond Awards សម្រាប់​ផ្តល់ជូន​ដល់​ជើង​ខ្លាំង រហូតដល់​ទៅ ៨ ក្រុម​ចុងក្រោយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការប្រកួត Mobile Legends: Bang Bang Southeast Asia Cup 2019 នេះ​។ 
 
​រង្វាន់​សម្រាប់​ជើង​ខ្លាំង​ទាំង ៨ ក្រុម​ចុងក្រោយ​រួមមាន​៖
 
•​ ​លេខ ១៖ ទឹកប្រាក់​រង្វាន់ USD 2500 និង 20000 Diamond (​ក្នុង​សមាជិក ១ នាក់​)
•​ ​លេខ ២៖ ទឹកប្រាក់​រង្វាន់ USD 1200 និង 10000 Diamond (​ក្នុង​សមាជិក ១ នាក់​)
•​ ​លេខ ៣៖ ទឹកប្រាក់​រង្វាន់ USD 800 និង 5000 Diamond (​ក្នុង​សមាជិក ១ នាក់​)
•​ ​លេខ ៤៖ ទឹកប្រាក់​រង្វាន់ USD 500 និង 3000 Diamond (​ក្នុង​សមាជិក ១ នាក់​)
•​ ​លេខ ៥ ដល់​លេខ ៨៖ ទឹកប្រាក់​រង្វាន់ USD 250 និង 1000 Diamond (​ក្នុង​សមាជិក ១ នាក់​)
 
​ទីបំផុត​ក្រុម​ជើងឯក ដែល​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019)​នេះ គឺ​បាន​ទៅលើ​ក្រុម​ដែលមាន​ឈ្មោះថា Diversity Helheim  បន្ទាប់ពី​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ជើង​ខ្លាំង​៣​ក្រុម​ទៀត​។ សម្រាប់​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម HELHEIM Esports ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Zombie Reborn និង​ចំណាត់ថ្នាក់​ចុងក្រោយ​គឺ​ក្រុម HYDROGEN​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុម​ជើងឯក​ដែល​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មិន​ត្រឹមតែ​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​សិទ្ធិ​ចូលរួម​ការប្រកួត​វគ្គ Grand Finals ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ខែមិថុនា​ខាងមុខនេះ​។ ចំណាយ​សម្រាប់​ការធ្វើដំណើរ​ស្នាក់នៅ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​ទាំងអស់ នឹងមាន​ការដឹកនាំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ផងដែរ​។ ក្រុមហ៊ុន Moonton សន្យាថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង នាំយក​ព្រឹត្តិការណ៍​ប្រកួត​កាន់តែ​អស្ចារ្យ​ជាង​នេះ​ថែមទៀត សម្រាប់​ប្រិយមិត្ត​គាំទ្រ Mobile Legends ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត​។ ព្រឹត្តិការណ៍​នេះ បញ្ចប់ទៅ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ជាទីបំផុត​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com