អន្តរជាតិ
តើ​អ្នកដឹង​អ្វីខ្លះ​អំពី​ព្រះអាទិត្យ​?
25, May 2019 , 2:19 pm        
រូបភាព
រូបភាព៖ Space Answer
រូបភាព៖ Space Answer
​ព្រះអាទិត្យ វា​ជា​អង្គ​មួយ​ដែល​ស្ថិតនៅក្នុង​លំហ និង​ជា​ប្រភព​នៃ​ពន្លឺ និង​ថាមពល​។ វា​ជា​ផ្នែក​មួយ​នៃ​មេឃ​ដែល​គ្រប់គ្នា​មើលឃើញ​ញឹកញាប់​ជាងគេ​។ តើ​អ្នក​ដែល​ដឹងថា​ព្រះអាទិត្យ​ជា​អ្វី​? ហើយ​តើ​វា​ផ្សំ​ឡើង​ពី​ធាតុ​អ្វី និង​មាន​ទំហំ​ធំ​ប៉ុនណា​?

 
​តាំងពី​ច្រើន​សតវត្ស​មុន អ្នកប្រាជ្ញ​សម័យបុរាណ​ជាច្រើន​បាន​ជឿថា ព្រះអាទិត្យ​មាន​គន្លង​វិល​ជុំវិញ​ភពផែនដី ដែល​លំនាំ​នេះ​គេ​ឲ្យ​ឈ្មោះថា Heliocentric System ។ ច្រើន​រយ​ឆ្នាំ​ក្រោយមក អ្នកវិទ្យាសាស្ត្រ​ដែលមាន​ដូចជា Nicholaus Copernicus (១៤៧៣-១៥៤៣) បាន​បង្ហាញថា ភពផែនដី​ទេ​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​។​
 
 នេះ​ជា​លំនាំ Geocentric System ដែល​មនុស្ស​ប្រើប្រាស់​សព្វថ្ងៃ​។ ការស្រាវជ្រាវ​រប​ស់បុ​គ្គល​ម្នាក់ តែងតែ​ជា​ធនធាន​សម្រាប់​ការស្រាវជ្រាវ​របស់​បុគ្គ​ល​ម្នាក់ទៀត​។ ក្នុងពេល​សព្វថ្ងៃ ដោយសារតែ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​មនុស្ស​មានការ​រីកចម្រើន​ខ្ពស់ ជាពិសេស​ផ្នែក​លំហ​វិទ្យា ការសិក្សា​អំពី​ព្រះអាទិត្យ​ក៏​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ដែរ​។ 
 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ space-facts.com ព្រះអាទិត្យ​មាន​អាយុកាល​ជាង​៤,៦ ពាន់​លាន​ឆ្នាំ​ហើយ​។ អង្កត់ផ្ចិត​របស់​វា​គឺ​ប្រមាណ​ជិត​១,៤​លាន​គីឡូម៉ែត្រ​។ ព្រះអាទិត្យ​មាន​ទម្ងន់​ស្មើនឹង​ជាង​៣,៣​សែន​ដង​នៃ​ទម្ងន់​របស់​ផែនដី​។ 
 
 នៅ​ស្រទាប់​ខាងក្រៅ អង្គ​មួយ​នេះ​មាន​សីតុណ្ហភាព​ប្រមាណ​៥៥០០​អង្សារ​សេ​។ តែ បើ​នៅ​ស្រទាប់​ខាងក្នុង​ជ្រៅ ព្រះអាទិត្យ​មាន​សីតុណ្ហភាព​ប្រហែលជា​១៥​លាន​អង្សារ​សេ​។ ៧០​ភាគរយ​ផ្សំ​ឡើង​ពី​អ៊ីដ្រូសែន ចំណែកឯ​២៨​ភាគរយ​ទៀត​គឺ​ផ្សំ​ឡើង​ពី​អេ​ល្យូ​ម​។ 
 
​ទាំងពីរ​នេះ គឺជា​ធាតុ​ដែល​ងាយស្រួល​សម្រាប់​ការ​ទ្រទ្រង់​ចំហេះ​។ ១៥០​លាន​គីឡូម៉ែត្រ គឺជា​ចម្ងាយ​ជា​មធ្យម​រវាង​ព្រះអាទិត្យ និង​ភពផែនដី​។ ព្រះអាទិត្យ​គឺជា​ផ្កាយ ដូច​ផ្កាយ​ដទៃទៀត​ដែល​យើង​មើលឃើញ​ពេលយប់​ដែរ​។ ព្រះអាទិត្យ​គឺជា​ផ្កាយ​ខ្នាត​មធ្យម​មួយ​ដែលមាន​វត្តមាន​នៅក្បែរ​ផែនដី​ជាងគេ​។ ហេតុ​ដូចនេះហើយ ទើប​វា​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​។ 
 
​បច្ចុប្បន្ន ផ្កាយរណប​ក្នុង​លំហ និង​ប្រព័ន្ធ​ពិនិត្យ​ទំនើប​ជាច្រើន ត្រូវបាន​គេ​ស្ថាបនា​ឡើង​សម្រាប់​ការសិក្សា​អំពី​ព្រះអាទិត្យ​។ ការប្រមូល​ទិន្នន័យ​ទាំងអស់នេះ​មានគុណ​ប្រយោជន៍​សម្រាប់​ការ​ពិនិត្យមើល​ផ្កាយ​ដ​ទែ​ទៀត​ក្នុង​លំហ​ដ៏​ធំធេង និង​ការសិក្សា​សម្រាប់​អ្នកជំនាន់ក្រោយ​ទៀត​៕ 

Tag:
 ព្រះអាទិត្យ​
  ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com