អត្ថបទពាណិជ្ជកម្ម
វីដេអូ​ប្រើ AR effect បង្កើត​ដោយ​ហ្វេ​នៗ​ចូលរួម​លេង​ហ្គេម​នៅក្នុង​កម្មវិធី Roar and Win បាន​ចាក់ផ្សាយ​នៅលើ​Screen​ទូរទស្សន៍​ដ៏​ធំ​ក្នុង​កីឡដ្ឋាន Chelsea
30, May 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ហ្គេម​សប្បាយៗ ថ្មី ប្លែក​អារម្មណ៍ បែប​ឌីជីថល នៅក្នុង​កម្មវិធី Roar and Win របស់​ស្រា​បៀ​សិង្ហ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន និង​អ្នកគាំទ្រ​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea​។ ហ្គេម​នេះ បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំងអស់ បង្កើតជា​វីដេអូ​ដោយ​ប្រើ AR effect ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា អាវ​ក្រុមបាល់ទាត់ Chelsea ដែលមាន​ហត្ថលេខា មួក អាវ Polo និង​រង្វាន់​ជា​ស្រា​បៀ សិង្ហ ជាច្រើន​ទៀត​។  
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អស្ចារ្យ​បំផុត​នោះ គឺ​វីដេអូ​ដោយ​ប្រើ AR effect របស់​អ្នកចូលរួម​ប្រកួត​ទាំងអស់ ត្រូវបាន​កាត់ត​បញ្ចូល​គ្នា រួច​យកទៅ​ចាក់ផ្សាយ​នៅលើ Screen ទូរទស្សន៍​ដ៏​ធំ​ក្នុង​កីឡដ្ឋាន Chelsea កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ នា​ជំនួប​បាល់ទាត់ Premier League ដ៏​អស្ចារ្យ រវាង​ក្រុម​តោ​ខៀវ Chelsea និង Watford  ក្នុងប្រទេស​អង់គ្លេស​។​
 
​អ្នកចូលរួម​បង្កើត​វីដេអូ AR effect មាន​ក្តីរំភើប និង​មាន​មោទកភាព​យ៉ាងខ្លាំង ដែល​បានឃើញ​វីដេអូ​របស់ខ្លួន ចាក់ផ្សាយ​ឲ្យ​ពិភពលោក​បានឃើញ​យ៉ាង​ដូច្នេះ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ស្រា​បៀ សិង្ហ ជា​ដៃគូ​សហការ​ដ៏​ល្អ​បំផុត ជាមួយ​ក្រុមបាល់ទាត់ Chelsea ដែល​តែងតែ​នាំមក​នូវ​អ្វីដែល​អស្ចារ្យ និង​កម្មវិធី​ថ្មីៗ សប្បាយ​អារម្មណ៍ ផ្តល់ជូន​ដល់​ហ្វេ​នៗ​របស់ខ្លួន​ជានិច្ច​៕

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com