ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​អស់កម្លាំង​ពេញ​មួយ​ថ្ងៃមែន​ទេ មកពី​អ្នកមាន​ទម្លាប់​អាក្រក់​ទាំងនេះ​នៅពេល​ព្រឹក​
04, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ផ្តើម​ថ្ងៃ​ថ្មី នេះ​គឺជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​និយាយ​។ ជា​អ​កុស​ល្យ អ្នក​ប្រហែល​ជាមាន​កំហុស​នូវ​អ្វី​ដែលជា​ទម្លាប់​អ្នក​នៅពេល​ព្រឹក រហូត​ដ​ដល់​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​មិនបាន​ត្រឹមត្រូវ ហើយ​ផ្តល់​ផលវិបាក​ជាការ​អស់កម្លាំង​ពេញ​មួយថ្ងៃ​និង​មិន​ស្រស់ស្រាយ​បាន​។​ខាងក្រោម​នេះ ខ្ញុំ​សូម​ណែ​នាំនូវ​ទម្លាប់​អាក្រក់​មួយចំនួន​នៅពេល​ព្រឹក​ដែល​អ្នក​អាច​នឹងធ្វើ​ដោយ​មិនដឹង​ខ្លួន តែ​វា​ជាហេតុ​ផល​នាំ​ឲ្យ​អ្នក​ងាយ​នឹង​អស់កម្លាំង​ពេញ​មួយថ្ងៃ​បាន​។

 
​មិនបាន​ញ៉ាំ​ទឹក​មួយ​កែវ​
 
​តើ​អ្នក​ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា​អ្នកត្រូវការ​ដកដង្ហើម​នៅពេល​ព្រឹក​ទេ​? នេះ​ដោយសារតែ​អ្នក​ខ្សោះ​ជាតិ​ទឹក ដែល​កើតឡើង​ដោយសារតែ​ភាព​ស្ងួត​ក្នុង​មាត់​។ ក្នុង​រយៈពេល​គេង ៧ ទៅ ៩​ម៉ោង រាងកាយ​ត្រូវការ​ជាតិ​ទឹក​ច្រើន​ឡើងវិញ​។ ដូច្នេះហើយ​វា​គឺជា​ហេតុផល​ច្បាស់លាស់​មួយ​ដែល​អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម​ក្រោយពី​ក្រោក​ពី​គេង​រួច ដើម្បីរ​ស្តា​នូវ​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឡើងវិញ ដើម្បី​ទទួលបាន​ថាមពល​ជាប់​រហូត​។ 
 
​មិនបាន​ងូតទឹក​
 
​មនុស្ស​ជាច្រើន​ជ្រើសរើស​ការ​ងូតទឹក​នៅពេល​យប់​ដោយសារ​ហេតុផល​ពីរ​យ៉ាង​។ ទីមួយ ជួយ​បំបាត់​ស្ត្រេ​ស ដូច្នេះ​វា​នឹង​កាន់តែ​ងាយស្រួល​ដល់​ការ​គេង​។ ទី​ពីរ ជួយ​សន្សំ​ទឹក​នៅពេល​ព្រឹក និង​កុំ​ឲ្យ​ខាត់​ពេល​ច្រើន​។ ប៉ុន្តែ​ការមិន​បាន​ងូតទឹក​នៅពេល​ព្រឹក​បែបនេះ អាច​នឹងធ្វើ​ឲ្យ​អ្នក​ចេះតែមាន​អារម្មណ៍​ចង់​គេង​បន្ថែមតៀត និង​មិនមាន​កម្លាំង​ធ្វើការ​ឡើយ​។ 
 
​ដាក់​កាលវិភាគ​ទៅ​ហាត់ប្រាណ​ក្រោយពី​ធ្វើការ​ជាច្រើន​ម៉ោង​រួច​
 
​មាន​ហេតុផល​ច្រើនណាស់​ដែល​អ្នក​គួរតែ​អាចមាន​ទម្លាប់​ហាត់ប្រាណ​នៅពេល​ព្រឹក​ដំបូង​គេ​បាន ហើយ​វា​ក៏​ជួយ​ឲ្យ​មាន​កម្លាំង​ពេញ​មួយថ្ងៃ​ផងដែរ​។ ប៉ុន្តែ​ប​សើ​ិ​ន​ជា​អ្នក​ជ្រើសរើស​ការហាត់​ប្រាណ​ក្រោយពី​ធ្វើការ​យ៉ាង​ហត់​ពេញ​មួយថ្ងៃ​ហើយ​នោះ វា​អាច​នឹងធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​រហូតដល់​ព្រឹក​ថ្ងៃ​បន្ទាប់​ទៀត​បាន​។​

​ស្រវា​មើល​កម្មវិធី​បណ្តាញ​សង្គម​មុនគេ​
 
​នៅពេល​យប់ អ្នកជំនាញ​មិនបាន​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់គ្នា​មើល​បណ្តាញ​សង្គម​មុន​គេង​ឡើយ ដោយសារតែ​វា​ជាដើម​ហេតុ​ចំបង​នាំ​ឲ្យ​គេង​មិន​លក់​។ ជាមួយគ្នានេះដែរ ពួកគេ​ក៏​មិនបាន​លើកទឹកចិត្ត​អ្នកមើល​បណ្តាញ​សង្គម​ដំបូង​គេ​នៅពេល​ភ្ញាក់​ពី​គេ​ព្រឹក​ឡើង​ដែរ ព្រោះ​វា​ជា​ប្រភព​នាំ​ឲ្យ​មាន​អារម្មណ៍​ច្របូកច្របល​។​ក្រៅពីនេះ​អ្នកនឹង​មិនអាច​មា​នក​ម្លាំ​ង​កំហែង​គ្រប់​គ្រាប់​សម្រាប់​ការងារ​ពេញ​មួយថ្ងៃ​ដែរ​។ 
 
​ញ៉ាំ​អាហារ​ពេលព្រឹក​ខុស​
 
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា អាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់បំផុត​ក្នុង​មួយថ្ងៃ​។ ជា​អកុសល មិនមែន​មាន​មនុស្ស​ទាំងអស់​បាន​ញ៉ាំ​វា​ជាប្រចាំ​ឡើយ ហើយក៏​មិនបាន​ញ៉ាំ​ត្រឹមត្រូវ​ទៀត​។ ដើម្បី​មាន​កម្លាំង​ថាមពល​ក្នុង​ខ្លួន​ពេញលេញ​រហូតដល់​ពេញ​មួយថ្ងៃ ចូរ​ជ្រើសរើស​អាហារ​ពេលព្រឹក​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​មានគុណ​ភាព​ខ្ពស់ និង​ខ្លាញ់​ផ្តល់​សុខភាព​។ 
 
​មិនបាន​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
 
​ចូរ​ពិចារណា​ទៅលើ​ការបើក​វ៉ាំ​ង​នន​ចេញ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ពន្លឺព្រះអាទិត្យ​ជះ​មក​ក្នុង​បន្ទប់ ឬ​ផ្ទះ​ផង​ទៅ​។ ការធ្វើ​បែបនេះ​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​ដើម្បី​សម្រួល​ដល់​ម៉ោង​គេង​ក្នុង​ខ្លួន ព្រមទាំង​ទទួលបាន​វីតាមីន D ដើម្បី​បង្កើន​ភាពរឹងមាំ​ដល់​ឆ្អឹង ធ្មេញ ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​ការកើត​មហារីក​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com