FFC បង្ហាញ​ទិដ្ឋភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ក្រោមការ​ដឹកនាំ​របស់ Keisuke Honda
កីឡាជាតិ
ជាតិ
FFC បង្ហាញ​ទិដ្ឋភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ក្រោមការ​ដឹកនាំ​របស់ Keisuke Honda
03, Jun 2019 , 9:41 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានបង្ហាញ​ទិដ្ឋភាព​នៃ​ការហ្វឹកហាត់​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​អ្នកចាត់ការ​ទូទៅ​ជប៉ុន លោក Keisuke Honda ដោយមាន​សមាសភាព​កីឡាករ​២៥​រូប​។​



​នេះ​ជាការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គ​ជម្រុះ​ជុំទីមួយ ជើង​ទីមួយ ជាមួយ​ប៉ា​គី​ស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​។ ជើង​ទី​ពីរ នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា នា​ថ្ងៃទី​១១ ខែមិថុនា​។​


គួច សុគម្ភៈ និង ធារី ចន្ថាប៊ិន ស្ថិតក្នុងចំណោម​កីឡាករជើងចាស់នៃក្រុមជម្រើសជាតិ


អ៊ុំ វិចិត្រ កន្លងមកស្ទើរតែបាត់បង់ឱកាសក្នុងក្រុមជម្រើសជាតិ ដោយសារតែបញ្ហារបួស


លោក Keisuke Honda អនុវត្តផ្ទាល់ជាមួយក្រុម​កីឡាករកម្ពុជា


អ្នក​ចាំទី វ័យក្មេង សាវែង សំណាង នៅតែស្ថិតក្នុងជម្រើសក្រុម​របស់លោក Honda


ប្រាក់ មុន្នីឧត្តម និង សេត រ៉ស៊ីប កំពុងមានលទ្ធផលជាមួយក្លិបរៀងៗខ្លួន


គ្រប់ៗគ្នា កំពុង​រង់ចាំមើល​សមត្ថភាព​កីឡាករខ្មែរកម្ពុជា ដាវ នីម ដែលកំពុងលេងឲ្យក្លិបគិរីវង់សុខសែនជ័យ




ប៊ិន ចន្ថាធារី ក្លាយជាកីឡាករតែម្នាក់គត់ដែលកំពុង​ប្រកបអាជីពនៅម៉ាឡេស៊ី



រុឹង ប៊ុនហៀង ស្តាប់ការណែនាំ​របស់​លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន




កែវ សុខសិលា ត្រូវការ​បង្ហាញ​សមត្ថភាពខ្ពស់សម្រាប់តំណែងអ្នកចាំទីជម្រើសទីមួយ


មិត្តចាស់ រួមការងារគ្នា​សារជាថ្មី លោក ភា សុភ័ក្ត្រា ក្លាយជាគ្រូជំនួយ ហើយមានឱកាសធ្វើការជាមួយ លោក ឈូក ពិសិដ្ឋ ដែលជាអ្នក​ចាត់ក្រុម។ ពួកលោកធ្លាប់ធ្វើការជាមួយគ្នានៅអតីតក្លិប Phnom Penh TriAsia


ស្នាមញញឹមពេលហ្វឹកហាត់





ឆេង ម៉េង អ៊ន ចាន់ប៉ូលីន និង សុះ ស៊ូហាណា


គ្រូបង្វឹកអាហ្សង់ទីន លោក Felix Dalmas និងលោក សាប៊ូន វិនតា ដែលជាគ្រូជំនួយ


ដាវ នីម និងកីឡាករទាំងអស់ប្រឹងហ្វឹកហាត់ដោយយកចិត្តទុកដាក់






លោក ភា សុភ័ក្ត្រា ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមយុវជនជម្រើសជាតិ និង​ចុងក្រោយលោកជាគ្រូបង្វឹកក្លិបក្រសួងការពារជាតិ

Tag:
 Keisuke Honda
  ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com