អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ផ្តល់​កម្ចី​ជា​ប្រាក់រៀល ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ក​សិ​ករ និង​សហគ្រាស​ខ្នាតតូច​នៅ​កម្ពុជា​
04, Jun 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ដែល​បាននិងកំពុង​ផ្តល់​កម្ចី​ជា​ប្រាក់រៀល ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ក​សិ​ករ និង​សហគ្រាស​ខ្នាតតូច​នៅ​កម្ពុជា​។ អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ សម្រាប់​មុខរបរ​កសិកម្ម មុខ​ជំនួញ ឬ​ប្រើ​ជាដើម​ទុន ទុន​បង្វិល ឬ​អាច​ទិញ​សម្ភារ​ផ្សេងៗ​តាម​តម្រូវការ​។ 
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា កម្ចី​ប្រាក់រៀល​ដែល​ប្រា​សាក់​ផ្ដល់ជូន បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើឱ្យ​ជីវភាព​របស់​អតិថិជន មាន​ភាពប្រសើរឡើង ព្រោះ​តែមាន​អត្រា​ការប្រាក់​សមរម្យ មិន​ចំណាយ​លើ​ការខាតបង់​អត្រា​ប្ដូរប្រាក់ ការពារ​បាន​ប្រាក់​ក្លែងក្លាយ និង​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ផងដែរ​។  លោក សូ​នី បន្តថា​៖​‍​ប្រា​សាក់ បាន​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល ក្នុង​គ្រប់​ប្រតិបត្តិការ​នៃ​គ្រប់​សេវាកម្ម​ទាំងអស់ ជាពិសេស​ការផ្ដល់​កម្ចី​ជា​ប្រាក់រៀល ដើម្បី​ជួយ​សម្រួល​ទៅដល់​អតិថិជន​ឱ្យមាន​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​ក្នុងការ​ប្រើប្រាស់​កម្ចី​សម្រាប់​ប្រកប​អាជីវកម្ម កសិកម្ម និង​មុខរបរ​ផ្សេងៗ​»​។​
 
​គួរ​បញ្ជាក់ថា ប្រា​សាក់​ផ្តល់ជូន​ប្រាក់កម្ចី​ទៅតាម​តម្រូវការ អត្រា​ការប្រាក់​សមរម្យ រយៈពេល​វែង ងាយស្រួល និង​មាន​ភាពបត់បែន​ក្នុង​ការសង​ត្រលប់​។ សូម​ទាក់ទង​ខ្ចីប្រាក់​ពី​ប្រា​សាក់ តាម​លេខ​ទូរស័ព្ទ 023 999 911 ឬ 086 999 911​។ ប្រា​សាក់ រីកចម្រើន​ជាមួយគ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com