អត្ថបទពាណិជ្ជកម្ម
ក្លាយជា​អ្នក​ត្រូវ​រង្វាន់​ធំ ៤០​លាន​រៀល មុនគេ​បង្អស់​ប្រចាំ​ភូមិ
04, Jun 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មការិនី​រោងចក្រ​ម្នាក់ ឈ្មោះ ស៊ន ស្រី​និ​ច បាន​ក្លាយជា​អ្នកមាន​សំណាង​ធំ​បំផុត ពុំ​ធ្លាប់មាន ប្រចាំ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ព្រោះតែ​បានឈ្នះ​រង្វាន់​រហូតដល់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។
 
​កម្មការិនី​រោងចក្រ​ដែលមាន​សំណង​រូបនេះ​ថ្លែងថា​៖ «​ពី​ដើម​មក មិន​ដែលមាន​អ្នកណា​ត្រូវ​រង្វាន់​ធំ​អ្វី នៅ​ភូមិ​ខ្ញុំ​ឡើយ មិន​ថា​ផលិតផល​ដទៃ​ក៏ដោយ​។ ដល់ពេល​ត្រូវ​រង្វាន់​ធំ​អ៊ីចេះ ទៅណា​មក​ណា ក៏​គេ​មើល​ដែរ ហើយ​សួរ​នេះ​សួរ​នោះ​»​។ 
 
​ស្រី​និ​ច ជាប់​ចិត្តនឹង​រសជាតិ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។ នាង​តែង​ញ៉ាំ​ភេសជ្ជៈ​រាល់​ព្រឹក មុនពេល​ចេញទៅ​ធ្វើការ ដោយសារ​វា​ជួយ​នាង​កាត់បន្ថយ​ភាព​នឿយហត់ និង​ជំនួយស្មារតី​។ កម្មការិនី​ដដែល​បន្ថែមទៀតថា​៖«​តាមពិត ខ្ញុំ​ញ៉ាំ​មិន​ទាំង​រំពឹងថា​គេ​ដាក់​រង្វាន់​ផង​ទេ​។ នៅពេល​ត្រូវ​រង្វាន់​ដោយ​ចៃដន្យ​អ៊ីចឹង  ធ្វើ​ឲ្យ​ខ្ញុំ​សែន​ត្រេកអរ ហើយ​ប្រាក់រង្វាន់​នេះ ខ្ញុំ​ក៏​មិនទាន់​ដឹង​ត្រូវធ្វើ​អ្វី​ដែរ ដោយសារ​បានមក​ដោយ​គ្មាន​ការគ្រោងទុក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com