អត្ថបទពាណិជ្ជកម្ម
​កម្មវិធី Launching Event ទូរ​សព្ទ OPPO Reno Series នៅ​ប្រទេស​កម្ពុជា​
06, Jun 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី OPPO Reno បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី ៤​ខែមិថុនា​នេះ បាន​ប្រ​ពឹ​ត្ត​ទៅ​នៅ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ប្រកបដោយ​ភាព​អធិកអធម​ក្រៃ​លេង ដែល​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង មានការ​ចូលរួម​ពី​សំណាក់​ក្រុម​អ្នកជំនួញ​ធំៗ​ផងដែរ​។
 
​នាឱកាស​នោះ រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន OPPO ក្នុងការ​បង្កើត និង រចនា​ទូរ​សព្ទ​ថ្មីៗ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​ទាន់​តាម​សម័យកាល​នីមួយៗ និង មានការ​ទទួលស្គាល់​ពី​សំណាក់​អ្នកប្រើប្រាស់ ក្នុង​រយៈកាល​ចុងក្រោយ​នេះ ជាពិសេស​ក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO មានគំនិត​បង្កើត​សមាគម​ថតរូប​ដើម្បី​លើកស្ទួយ​វិស័យ​ថតរូប​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ ទៅកាន់​អន្តរជាតិ​ផងដែរ​។ បន្ទាប់មក លោក និង អ្នកតំណាង​ក្រុមហ៊ុន OPPO បាន​អញ្ជើញ​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​តំណាង​ឲ្យ​សមាគមន៍​ថតរូប OPPO Photography Academy ចាប់ពី​ថ្ងៃនេះ​តទៅ​ទន្ទឹមគ្នា​នឹង​ការសម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ។ 


 
​ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​ចែកចាយ​ម៉ូ​ឌែ​ល​ចុងក្រោយ និង ភាព​វិវឌ្ឍន៍​នៃ​ម៉ូ​ឌែ​ល ត្រកូល F ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​អ្នកជំនាញ​ស៊ែ​ល​ហ្វី  (Selfie Expert) ទាំង​នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង កំពុងអភិវឌ្ឍន៍​នានា​នៅលើ​សកលលោក​រួចមក ជា​បន្តបន្ទាប់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​នូវ​ទូរ​សព្ទ​ស៊េរី​ថ្មី​មួយ​ស្រឡាង​មួយ​ម៉ូ​ឌែ​ល​ទៀត​ដែលមាន​ឈ្មោះថា OPPO Reno Series ដែលជា​ស្មា​ត​ហ្វូ​ន​កំពុងតែ​ធ្វើ​ឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​ទាំំ​ង​នៅ​តំបន់​អាស៊ី នៅ​ប្រទេស​ចិន និង នៅ​តំបន់​អ៊ឺរ៉ុប​។ 
 
​ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា 60X Digital Zoom ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរ​សព្ទ ដែល​ក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែ​បាន​ឆក់យក​បេះដូង​ក្រុម​ជំនាញ​អ្នក​ថតរូប ឬ Professional Photographers ល្បីៗ​ជាច្រើន​នៅលើ​ពិភពលោក មក​ចាប់អារម្មណ៍​លើ​ម៉ូ​ឌែ​ល​នេះ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​ថតរូប​ដូច Camera 4K បាន​ទាំង​រូប​សន្លឹក និង រូបភាព​វីដេអូ ព្រមទាំង​អាចមាន​សមត្ថភាព​ផលិត​ឯកសារ​តូចធំ​យ៉ាង​ងាយស្រួល​ថែម​ទៀតផង​។ 


 
​ស្រប​ពេលដែល OPPO Reno បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា​នោះដែរ ក្រុមហ៊ុន​ក៏បាន​បង្កើត​នូវ​ក្លិប​តូច​មួយ​ដែលមាន​ឈ្មោះថា OPPO Photography Academy ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​អំពី​ស្នាដៃ របស់​អ្នក​ដែល​តេ​ព​កោសល្យ​ក្នុងការ​ថតរូប និង ស្រលាញ់​ការថតរូប​ធម្មជាតិ ប្រាង្គ​ប្រាសាទ​បុ​រណ បែប​វប្បធម៌ ប្រពៃណី  បង្កើត​សិល្បៈ​ថ្មីៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង មាន​គុណភាព​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ អាច​ទទួលបាន​ឱកាស​បង្ហាញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់ខ្លួន​ទៅកាន់​សារ​ធាណៈ​ជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​
 
​ស្មា​ត​ហ្វូ​ន OPPO Reno 10X Hybrid Zoom មាន​២​ពណ៌​គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ា​ក្រោយ​ទំហំ 48MP+13MP , ដែលមាន​លក្ខណៈ​ដូចជា​បំពាក់ Len​កាមេរ៉ា​3 គ្រាប់​នៅ​ផ្នែក​ខាងក្រោយ ដូចជា​បំពាក់ Len នៅលើ​កាមេរ៉ា​ទំហំ 48MP ជា​កាមេរ៉ា​មេ + 13MP បំពាក់ Len ក្នុង​កាមេរ៉ា​ប្រភេទ​Telephoto+8MP សម្រាប់​ជំនួយ​លើ​ការថតរូប​ជា​លក្ខណៈ​Ultra-Wide Angle បន្ថែមទៀត​។ 


 
​ចំពោះ Len ប្រភេទ Periscope អាចធ្វើ​ការ Zoom បាន​ដល់​ទៅ​កម្រិត​10​ដង និង 60​ដង​ឯនោះ ដោយ​វា​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផងដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ ដោយ​កាន់តែ Zoom កាន់តែច្បាស់​ដូច្នេះ​កាន់តែ​លែងមាន​បញ្ហា​ទៀតហើយ​លើ​ការ Zoom លើ​ច្ចេក​វិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅពេលនេះ សម្រាប់​កាមេរ៉ា​មុខ​វិញ​រចនា​ឡើងជា​រាង​ប​ញ្ឈិ​ត តាម​ទំរង់​ត្របក​ផ្កាឈូក Opera House នៅ​ប្រទេស​អូស្ត្រាលី​ទំហំ 16 MP, មាន​ថ្ម​ទំហំ​4065 mAh , Flash Charge VOOC 3.0, RAM ទំហំ 8GB និង ROM 256GB, កម្រិត​អេក្រង់​លាត​ពេញ​93.1%​។​
 
​បច្ចុប្បន្ននេះ OPPO កំពុងដំណើរការ​បច្ចេក​វិទ្យា 5G លើ​ស៊េរី​ទូរស័ព្ទ Reno មាន​ដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែល​ទាំងអស់នេះ​សុទ្ធតែជា​គុណសម្បត្តិ​នៃ​ការ វិវឌ្ឍន៍​ខ្លួន​ដ៏​ទំនើប និង​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន ដោយ​ក្នុងនោះ OPPO Reno ធម្មតា​តម្លៃ 529$ និង OPPO Reno 10X Hybrid ដែលមាន​បច្ចេកវិទ្យា 60X Digital Zoom តម្លៃ​ផ្លូវការ 899$​។ 


 
​នៅក្នុង​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ថ្មី​ក្នុងការ​ចាប់ផ្តើម​ទសវត្សរ៍​ទី​2​នៃ​ដំណើរការ​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន OPPO ដោយ​ក្រុមហ៊ុន​បានធ្វើការ​ផ្លាស់ប្តូរ​នូវ Logo​ថ្មី ដោយ​Logo OPPO ពីមុន​មាន Font អក្សរ​រាង​ស្លី​ម​បន្តិច​នោះ នឹង​ផ្លាស់ប្តូរ​ទៅជា Logo OPPO ថ្មី ដែលមាន Font អក្សរ​រាង​មូល មាន​លក្ខណៈសាមញ្ញ​និង​ងាយស្រួល​ចំណាំ ជាពិសេស​ការផ្លាស់ប្តូរ Logo ថ្មី​នេះ​បានធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វប្បធម៌​ចម្រុះ​គ្នា ព្រមទាំង​បង្ហាញ​ពី​ភាព​រីករាយ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍​ផងដែរ​។ 
 
​លើសពីនេះទៅទៀត​ក្រុមហ៊ុន OPPO នឹង​បន្ត​បោះជំហាន​របស់ខ្លួន​ទៅរក​ទីផ្សារ​សកល​ភាវរូប​នីយកម្ម​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស ឲ្យ​កាន់តែ​ទូលំទូលាយ និង​បន្ស៊ី​គ្នា​ជាមួយនឹង​ផលិតផល​ថ្មីៗ​របស់ខ្លួន​ដូចជា Reno series ជាដើម ដែល​កំពុង​ត្រៀម​បង្ហាញខ្លួន​រួចជាស្រេច​ទៅក្នុង​ទីផ្សារ​ជាស​កល ដូច្នេះ​តទៅ​ថ្ងៃ​ខាងមុខ​គ្រប់​ផលិតផល​ថ្មី​របស់ OPPO​ទាំងអស់ នឹង​មក​ជាមួយនឹង​រូប​ថ្មី Logo OPPO​ថ្មី ជា​ទម្រង់​បែប​អក្សរ​មូល​ដូចគ្នា​ទៅនឹង​ការបង្កើត Brand Image ដែល​ថ្មី និង Creative ដូច្នោះ​ដែរ ពី​សំណាក់​ក្រុមមនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ទាំងអស់​៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com