អត្ថបទពាណិជ្ជកម្ម
តោះ​មក​មើល​គុណសម្បត្តិ និង​តម្លៃ​របស់ OPPO Reno និង​OPPO Reno 10X Zoom ទាំងអស់គ្នា​!
08, Jun 2019 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ចប់​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ OPPO Reno ភ្លាម ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​តម្លៃ​លក់​ចេញ​ផលិតផល​ថ្មី​របស់ខ្លួន​ភ្លែត​។ តាម​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា ម៉ូ​ឌែ​ល OPPO Reno ធម្មតា មានតម្លៃ​ត្រឹមតែ 529$ តែប៉ុណ្ណោះ ជាមួយនឹង​គុណសម្បត្តិ​ជាច្រើន​ដូចជា កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP +5MP  ថតរូប​ម៉ា​កប់​ស៊េរី និង​មាន ROM ទំហំ 256GB និង RAM ទំហំ 6GB ។ ចំណែកឯ​ថាមពល​ថ្ម​វិញ មាន​ទំហំ 3765mAh ហើយ​វា​បាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost 2.0 ព្រមទាំង​មាន​កាមេរ៉ា​បង្កប់ខ្លួន​បែប​បញ្ឆិត (​ព្រុយ​ត្រី​ឆ្លាម​) ឡើង​អេ​ម​ផងដែរ​។
 
​គុណសម្បត្តិ​ប៉ុណ្ណឹង តម្លៃ​ប៉ុណ្ណេះ គឺ​ស៊ី​ផុយ​តែម្តង​សម្រាប់ Fan របស់ OPPO ។ ដោយឡែក​សម្រាប់​អ្នក​ដែល​មិនទាន់បាន​ប្រើ អាច​សាកល្បង​បាន ដោយសារតែ OPPO Reno នេះ ជា​ម៉ូ​ឌែ​ល​ទំនើប​ចុងក្រោយ​របស់ OPPO​។ 


 
​ទន្ទឹមនឹង​នេះដែរ អ្វីដែល​ធ្វើ​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​រំជើបរំជួល​ខ្លាំងជាងគេ គឺ​បច្ចេកវិទ្យា 60X Digital Zoom ដែល​នៅក្នុង​តួខ្លួន​តួឯក​ដ៏​ស្រស់​សង្ហា OPPO Reno 10X Hybrid Zoom ។ វា​គឺជា​បច្ចេកវិទ្យា​ថ្មី និង​ទំនើប​ចុងក្រោយ​បំផុត តម្រូវ​ទៅតាម​ការ​ប្រាថ្នា​ចង់បាន របស់​អ្នកជំនាញ​ថតរូប ដែល​និយម​ថតរូប​តាម​ទូរស័ព្ទដៃ ប្រកបដោយ​ភាព​ច្នៃប្រឌិត ឥតឈប់ឈរ​។  នៅពេលនេះ​បច្ចេកវិទ្យា 60X Digital Zoom នៅលើ​កាមេរ៉ា​ខាងក្រោយ​របស់  OPPO Reno 10X  អាច  Zoom កាន់តែ​ឆ្ងាយ និង​កាន់តែច្បាស់​ឡើង​កប់​ពពក​តែម្តង​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​នឹងមិន​ខក​ចិត្ត​ឡើយ ព្រោះ​វា​មាន​លក្ខណៈពិសេស ខុសពី OPPO Reno ធម្មតា ដូចជា​កាមេរ៉ា​ខាងក្រោយ​ទំហំ 48MP(​ជា​កាមេរ៉ា​មេ​) +13MP ជា Len (​កាមេរ៉ា ប្រភេទ​Telephoto) + 8MP​ជា​Len (​សម្រាប់​ជំនួយ​លើ​ការថតរូប​ជា​លក្ខណៈ Ultra-Wide Angle ) បន្ថែមទៀត​។ លើសពីនេះទៅទៀត  OPPO Reno 10X Hybrid Zoom នេះ​អាច​ថត​វីដេអូ 4K រហូតដល់​ទៅ 60tps , វា​មាន Audio 3D និង Audio Zoom ថែមទៀត ដែល​វា​ជា​ចំណុច​ពិសេស របស់​ក្រុម​អ្នក​ថតរូប​ជំនាញ​ដាក់​តាម​ខ្លួន គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។ ម៉ូ​ឌែ​ល​នេះ វា​បានមក​ជាមួយនឹង ROM ទំហំ 256GB និង RAM ទំហំ 8GB និង​ថាមពល​ថ្ម​ទំហំ​4065 mAh  វា​មាន​ប្រព័ន្ធ​បន្សាប​កម្តៅ ហើយ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន ដូចគ្នា​នឹង​ម៉ូ​ឌែ​ល OPPO Reno ធម្មតា​ដែរ ។ 


 
​លោកអ្នក​អាច​ចាប់ផ្តើម​ក​ម្ម៉​ង់​ទុក​(Pre-order) ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom ដែលមាន​បច្ចេកវិទ្យា 60X Digital Zoom ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុងតម្លៃ 899$​។ សម្រាប់​កា​រក​ម្ម៉​ង់​ទុក​មុននេះ លោកអ្នក​នឹង​ទទួលបាន​កញ្ចប់​កាដូ​ពិសេស ដែលមាន​តម្លៃ​រហូតដល់​ទៅ $239 ដូចជា​៖ 1.​ម៉ាស៊ីន​បូម​ធូលី​, 2.​កាស​ក្តោប    ត្រចៀក Bluetooth, 3.​ស៊ីម​ស្មា​ត (​លេខ​ពិសេស​) ដែល​ភ្ជាប់​គម្រោង​ស្មា​ត​ធំ​ហ្មង រយៈពេល​24​សប្តាហ៍ ពី​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ថែមទៀត​ផង​។ 
 
​ព័ត៌មាន​លម្អិត​សូម​លោកអ្នក​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO តាមរយៈ Link  


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com