ជាតិ
ផ្ទុះអាវុធ​នៅ​វត្ត​សារាវ័ន្ដ​៖ ជនបង្ក​ឆ្លើយថា ខឹង​នឹង​ព្រះសង្ឃ​ស្រោច​ទឹក​ឲ្យ​បែរជា​រកស៊ី​ដាក់
08, Jun 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម (​ដក​អាវុធខ្លី​បាញ់​ចំនួន​២​គ្រាប់​) និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ នេះ​បើតាម​ការចុះផ្សាយ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

 
​ស្ត្រី​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​ចំនួន​២​គ្រាប់ នៅ​ចំណុច​កុ​ដ្ឋិ​លេខ​២៣ ក្នុង​វត្ត​សា​រ៉ា​វ័​ន្ត នា​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ​ហេតុការណ៍​នេះ មិនបាន​បណ្តាល​ឲ្យ​មាន​អ្នកណា​រងរបួស​នោះឡើយ​។ ក្រោយ​រឿងហេតុ​នេះ ជនសង្ស័យ​ត្រូវបាន​នាំទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​
 
 បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ស្ត្រី​រូបនេះ​សារភាពថា​មូលហេតុ​ដែល​ខ្លួន ទៅ​បាញ់​២​គ្រាប់ នៅ​វត្ត​សារាវ័ន្ត ខឹង​ព្រះសង្ឃ​ស្រោច​ទឹក​លើករាសី​ឲ្យ តែ​បែរជា​រកស៊ី​ដាក់​ទៅវិញ​។ ចំពោះ​អាវុធខ្លី​ដែល​ប្រើ​ក្នុង​ថ្ងៃកើតហេតុ​នោះ ស្ត្រី​រូបនេះ​ប្រាប់ថា បាន​ទិញ​នៅ​ប្រទេស​ថៃ កាលពី​ខែមេសា​កន្លងទៅ​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​អះអាង​ដែល​ផ្អែកលើ​ផ​លទ្ធផល​ធ្វើតេស្ត​ទឹកនោម​ថា ស្ត្រី​រូបនេះ មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com