អន្តរជាតិ
តើ​ក្នុង​មួយឆ្នាំៗ មនុស្ស​អាច​ជ្រុះ​ស្បែក​អស់​ប៉ុន្មាន​គីឡូក្រាម​?
16, Jun 2019 , 8:59 am        
រូបភាព
​ស្បែក​របស់​មនុស្ស​ជា​សារី​រា​ង្គ​មួយ​ដែលមាន​ផ្ទៃក្រឡា​ធំជាងគេ បើ​ប្រៀបធៀប​ជាមួយ​សរីរាង្គ​ដទៃទៀត​ដែលមាន​ទីតាំងនៅ​ខាងក្រៅ​ខ្លួន​។ ស្បែក​របស់​មនុស្ស​ដុះ និង​ងាប់​ទៅវិញ​ជា​រៀងរាល់​វិនាទី​។ ស្បែក​ស្រទាប់​ក្រៅ​ទាំងនោះ​នឹងត្រូវ​ជំនួស​មកវិញ​ជាមួយនឹង​ស្បែក​ថ្មី​ដែល​ដុះ​មកពី​ខាងក្នុង​។

 
​បើតាម​ការសិក្សា​ស្រាវជ្រាវ​ឯកសារ Environmental Science & Technology ដែល​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១១ តាមរយៈ​គេហទំព័រ sciencefocus.com បាន​ឲ្យ​ដឹង​ជា​ខ្លី​ថា ក្នុង​មួយ​ម៉ោងៗ មនុស្ស​បាត់បង់​ស្បែក​ក្នុង​បរិមាណ​ជា​មធ្យម​ប៉ុន្មាន ០.០៣ ក្រាម​ទៅដល់ ០.០៩​ក្រាម​។ បើតាម​ការ​គណនា ក្នុង​មួយឆ្នាំ​គឺ ក្នុង​ទម្ងន់​ប្រមាណ​កន្លះ​គីឡូក្រាម​។ ចំនួន​នេះ​អាច​មើលទៅ​ហាក់បីដូចជា តិច​មែន តែ​ក្នុង​មួយជីវិត​មនុស្ស មនុស្ស​ម្នាក់ៗ​អាច​ជម្រុះ​ស្បែក​ដល់​ទៅ​៣៥​គីឡូក្រាម​ជា​មធ្យម (​បើ​គិតថា​អ្នកនោះ​អាចរ​ស់បាន​ដល់​អាយុ​៨០​ឆ្នាំ​)​។ 
 
​តើ​ស្បែក​ដែល​ជ្រុះ​ទាំងអស់នោះ​ធ្វើដំណើរ​ទៅណា​? ចម្លើយ​អាចធ្វើ​ឲ្យ​អ្នកអាន​មួយចំនួន​មាន​អារម្មណ៍​ចម្លែក តែ​ធូលី​ដែលមាន​ក្នុងផ្ទះ​របស់​អ្នក ពេលខ្លះ​វា​ជា​ស្បែក​របស់ខ្លួន​អ្នក​ផ្ទាល់​ទេ​។ មិនមែន​ធូលី​ទាំងនោះ គឺ​មកពី​ដី​នៅ​ខាងក្រៅ​នោះទេ​។ 

Tag:
 ស្បែក​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com