កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា និង Esoh Omogba របស់​ណាហ្គា ឈ្នះ​ពាន​ប្រចាំ​ខែឧសភា​
15, Jun 2019 , 4:41 pm        
រូបភាព
លោក មាស ចាន់ណា និងកីឡាករ Esoh Omogba ទទួលពានរង្វាន់ប្រចាំខែ ដែលប្រគល់ដោយលោក ម៉ា ភារ៉ា។ រូបថត CNCC
លោក មាស ចាន់ណា និងកីឡាករ Esoh Omogba ទទួលពានរង្វាន់ប្រចាំខែ ដែលប្រគល់ដោយលោក ម៉ា ភារ៉ា។ រូបថត CNCC
ដោយ: រួបរួម
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្លិប​ណាហ្គា​វើ​លដ៍ បានឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ល្អ រីឯ​កីឡាករ Esoh Omogba របស់លោក ក៏បាន​ជាប់​ជា​កីឡាករ​ល្អ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ប្រចាំ​ខែឧសភា ផងដែរ​។

 
​កាលពី​ខែឧសភា កន្លងមក ក្រុម​ណាហ្គា​វើ​ល​ដ៏ ក្រោម​ការដឹកនាំ​របស់​លោក មាស ចាន់ណា ស្គាល់​ជ័យជម្នះ ៤​លើក​ជាប់ៗ​គ្នា ដោយ​គ្មាន​ការ​ធ្លាយ​សំណាញ់​ទី​វិញ​មួយ​គ្រាប់​ណា​ឡើយ​។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esoh Omogba គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បញ្ចូល​ទី​៤​ប្រកួត​ជាប់ៗ​គ្នា​។​
 
Omogba រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ លើ​ភ្នំពេញ​ក្រោ​ន ១​គ្រាប់​ពេល​ឈ្នះ​អគ្គិសនី ៣-០, ១​គ្រាប់​ពេល​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-០ និង​៧​គ្រាប់​ពេល​បំបាក់​ខេត្តកំពង់ចាម ១៨-០ ហើយ​បច្ចុប្បន្ន គេ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​១២​គ្រាប់​។ 
 
​លោក ម៉ា ភា​រ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ចែក​ពានរង្វាន់​ដល់​លោក មាស ចាន់ណា និង​កីឡាករ Esoh Omogba នា​អំឡុងពេល​ណាហ្គា​វើ​លដ៍ ត្រូវ​ប្រកួត​សប្តាហ៍​ទី​១១​ជាមួយ​ក្រុមយុវជន​បាទី នា​ថ្ងៃទី​១៥ ខែមិថុនា នេះ​៕
 

Tag:
 Cambodian League
 
© រក្សាសិទ្ធិដោយ thmeythmey.com