អត្ថបទពាណិជ្ជកម្ម
vivo បង្ហាញ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ MWC ឆ្នាំ​២០១៩ នាទី​ក្រុង​សៀង​ហៃ​
01, Jul 2019 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ព្រឹត្តិការណ៍  MWC នៅក្នុង​ទីក្រុង​សៀង​ហៃ​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន vivo បានដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន និង​កម្មវិធី​ជាច្រើន ដែល​ដំណើរការ​ជាមួយនឹង​បច្ចេកវិទ្យា 5G រួមទាំង        បច្ចេកវិទ្យា​ចុងក្រោយ​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ កាន់តែ​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន vivo នឹង​ដំណើរការ​នូវ​បណ្តាញ​បច្ចេកវិទ្យា 5G Network ជាមួយនឹង​ការ​រចនា​រូបរាង​ថ្មី​បែប 3D ដ៏​ស្រស់ស្អាត ហើយ​វា​ក៏​អាច​បង្កើន​នូវ​ទំហំ​ច្រើន​សម្រាប់​ដាក់ Hardware ការ​រចនា​ថ្មី ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​រូបរាង​ស្តើង ស្រស់ស្អាត និង​រលើបរលោង​បំផុត រួមទាំង​ការពង្រឹង​សមត្ថភាព ទៅលើ​បច្ចេកវិទ្យា​បណ្តាញ 5G Network ផងដែរ​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ នឹង​ដាក់លក់​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​នេះ​។​
 
 
​ព្រឹត្តិការ​ណ៌​នេះ មានកម្ម​វិធី​ជាច្រើន​ដែល​ធ្វើការ​ប្រកាស​បង្ហាញ​នេះ​រួមមាន​៖
 
•5G Cloud Game: នៅក្នុង​សេណា​រី​យ៉ូ​នៃ Cloud Gaming នេះ ហ្គេម​ជាច្រើន គឺ​មិនមែន​ដំណើរការ​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​វា​ដំណើរការ​នៅលើ Cloud ។ សម្រាប់​អ្នកលេង​ហ្គេម អាច​ទំនាក់ទំនង​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ តាមរយៈ​កា​រប​ញ្ចូ​ន​ចេញពី Cloud ជាមួយនឹង​ល្បឿន​លឿន​បំផុត ក្នុង​ការលេង​។ សម្រាប់​ការ​ស្ត្រី​ម​លើ​វីដេអូ និង​សំឡេង​របស់​វា​ចេញពី Cloud ទៅកាន់​ស្មា​ត​ហ្វូ​ន​នេះ នៅលើ​អេក្រង់​របស់​វា​គឺ Real-Time តាមរយៈ​បណ្តាញ 5G នេះ​។ នេះ​ពិតជា​អស្ចារ្យ​មែនទែន សម្រាប់​អ្នកលេង​ហ្គេម​ធំៗ ដែល​ត្រូវការ Render ផ្ទាល់​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ​។​
 
•5G Screen Mirroring: តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា 5G networks និង​កា​រប​ញ្ចូ​ន​ចេញពី cloud server នេះ ស្មា​ត​ហ្វូ​ន​ជាច្រើន អាច​បញ្ជូន​នូវ​អេក្រង់​របស់​ពួកគេ ទៅកាន់​កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីន​ចាក់​បញ្ចាំង​រូបភាព និង​ការ Synchronize នៅលើ​អេក្រង់ និង​ការបង្ហាញ​រូបភាព​វីដេអូ ទៅលើ​អេក្រង់​កាន់តែ​ធំ​ជាង​មុន ខណៈពេលដែល​ពួកគេ​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​នេះ​សម្រាប់​គ្រប់គ្រង​នោះ​។ នេះ​ធ្វើ​ឲ្យ​ការលេង​ហ្គេម​របស់​អ្នក កាន់តែ​អស្ចារ្យ និង​ការ​ទស្សនា​វីដេអូ​ជាច្រើន កាន់តែ​ទាក់ទាញ គ្មាន​គូ​ប្រៀប​នោះទេ​។​
 
•5G EasyShare: សម្រាប់​ការបញ្ជូន​ទិន្នន័យ រវាង​ឧបករណ៍​ជាច្រើន​នោះ គឺ​ប្រហែលជា​រឿង​ដ៏​ឈឺក្បាល សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ជាក់​ជាមិនខាន​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo គឺ​បាន​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​បណ្តាញ​នៃ​បច្ចេកវិទ្យា 5G networks ។ សម្រាប់​ទិន្នន័យ Files ជាច្រើន ដែល​បញ្ជូន​ទៅកាន់ Cloud តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា 5G networks នេះ​ប​ញ្ចូ​ន​ទិន្នន័យ​លឿន​រវាង Cloud ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​។​
 
​វ៉ែនតា vivo AR Glass និង​កម្មវិធី​ជាច្រើន​របស់​វា​
 
​ក្រុមហ៊ុន vivo បង្ហាញ​លោកអ្នក អំពី​សេណា​រី​យ៉ូ​សម្រាប់​ការិយាល័យ និង​ជីវិត​នាពេល​ខាងមុខនេះ ជាមួយនឹង​ការជួយ​ពី​វ៉ែនតា vivo AR Glass និង​បណ្តាញ​នៃ​បច្ចេកវិទ្យា 5G network​។ វ៉ែនតា vivo AR Glass អាច​ដំណើរការ​ជាមួយ​ស្មា​ត​ហ្វូ​ន 5G ជាច្រើន ដោយ​ប្រើប្រាស់​នូវ​ល្បឿន​លឿន​នៃ​បច្ចេកវិទ្យា 5G និង​កា​រប​ញ្ចូ​ន​ទិន្នន័យ​ដែល​ស្មុគស្មាញ​បាន​យ៉ាង​រហ័ស និង​ការបង្កើត​នូវ​ការ​ទស្សនា​កាន់តែ​អស្ចារ្យ និង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន ទទួលបាន​បទពិសោធ​ន៍ ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 5G និង AR នេះ​។​
 
•AR 3D Launcher​ថ្មី​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន ប្រតិបត្តិការ​ទៅលើ​ការងារ​នៅលើ Desktop ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ eye tracker system និង Phone Touchscreens​។

ប្រព័ន្ធ vivo AR Office system អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន មើល និង​ឆ្លើយ​អ៊ី​ម៉ែ​ល​នៅលើ​វ៉ែនតា AR glasses ការបង្កើត​នូវ​ការងារ​ការិយាល័យ តាមរយៈ​ទូរស័ព្ទ​កាន់តែ​លឿន និង​ងាយស្រួល​បំផុត​។ មុខងារ vivo AR Game ពង្រឹង​ទៅលើ​ការទំនាក់ទំនង នៃ 6DoF និង​ការបញ្ជា​ទៅលើ​ស្មា​ត​ហ្វូ​ន​នេះ កាន់តែ​ងាយស្រួល​ជាង​មុន​។ សម្រាប់ Vivo AR Showroom អាច​ចូលទៅ​កាន់​ធនធាន​ជាច្រើន នៅលើ Cloud តាមរយៈ​បណ្តាញ​នៃ​បច្ចេកវិទ្យា 5G networks ការអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន ទទួលបាន​នូវ​បទពិសោធន៍​ដោយផ្ទាល់ នៅលើ 3D binocular HD video តាមរយៈ​វ៉ែនតា AR glasses ដូចគ្នា​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត នៅក្នុង​រោងកុន​ផងដែរ​។ វ៉ែនតា vivo AR Glass អាច​ទំនាក់ទំនង​កាន់តែ​ប្រសើរ ជាមួយនឹង​បរិយាកាស ដែល​ផ្អែកទៅលើ​បច្ចេកវិទ្យា AI ការអនុញ្ញាត​ឲ្យ​អេក្រង់រ​បង្ហាញ​ព័ត៌មាន អំពី​ពិភពលោក​ជុំវិញខ្លួន​របស់​អ្នក តាមរយៈ​បច្ចេកវិទ្យា AR Facial Recognition និង AR Object Recognition ។​
 
 •​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន vivo Super FlashCharge 120W 
 
​ក្រុមហ៊ុន vivo ក៏​ប្រកាស​បង្ហាញ​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​របស់ខ្លួន តាមរយៈ​រន្ធ​ដោត Type-C ជាមួយនឹង​ល្បឿន 120W ultra-high power charging (20V/6A)​។ សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ 5 នាទី អាច​បាន 0%-50% ហើយ​សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម​ពេញ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ចំណាយ​ពេលវេលា​ត្រឹមតែ 13 នាទី​ប៉ុណ្ណោះ​។ សម្រាប់​ថាមពល​ថ្ម​របស់​វា គឺ​ប្រើប្រាស់​ទំហំ 4,000 mAh​។ បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន  vivo Super FlashCharge 120W នេះ គឺ​ទ្រទ្រង់​ដោយ​មុខងារ MCU controller នៅក្នុង​ស្មា​ត​ហ្វូ​ន​នេះ ដែល​គ្រប់គ្រង​លើ​ដំណើរការ​របស់​ថាមពល​ថ្ម​នេះ នៅក្នុង Real-Time និង​ការផ្លាស់ប្តូរ​ទៅលើ​ការប្រើប្រាស់​ថាមពល​ថ្ម​របស់​វា​ចេញទៅ​ខាងក្រៅ​ផងដែរ​។  ដូចគ្នា​ទៅនឹង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ជាច្រើន​ទៀត របស់​ក្រុមហ៊ុន vivo បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន vivo Super FlashCharge 120W នេះ គឺ​បានធ្វើ​តេស្ត​ទៅលើ​ភាពជឿជាក់​របស់​វា​ផងដែរ ហើយ​ជាពិសេស​វា​អាច​គ្រប់គ្រង​កម្រិត​សីតុណ្ហភាព​បាន​យ៉ាង​ល្អ នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ថែមទៀត​៕














 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com