អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២០ ក្នុងស្រុក​ជីក្រែង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​
01, Jul 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា និង​អាជ្ញាធរ​ពាក់ព័ន្ធ បានរួម​គ្នា​បន្ត​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង ស្ថិតនៅក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ព្រះ​ធាតុ នៃ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​នេះ អាច​ផ្តល់នូវ​ទឹកស្អាត ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ជាង ៦០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ជុំវិញ​នោះ​ផងដែរ​។​
 
​នៅក្នុង​ពិធី​សម្ពោធ មានការ​ចូលរួម​ជា​អធិបតី​ពី​លោក ប្រាក់ សោភ័ណ ប្រធានស្តីទី​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។ 


 
​លោក រស់ សោភា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ថា​៖«​ការប្តេជ្ញាចិត្ត​របស់​យើង មិន​បញ្ឈប់​នៅត្រឹមតែ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​យើង នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ     បណ្តុះបណ្តាល​ប្រជា​សហគមន៍ អំពី​ការថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួមទាំង​ការធ្វើ​លំហែ​ទាំ រយៈពេល ៥​ឆ្នាំ​។ អង្គការ Planet Water នឹង​ត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់​»​។​
 
​លោក រស់ សោភា បាន​បន្តទៀតថា ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទកភាព ដែល​បាន​ចូលរួមចំណែក ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ 


 
​សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២០ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយ​ស្ថាប័ន​ដៃគូ​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែលមាន​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា​សហគមន៍​នានា នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត សម្រាប់​ទទួលទាន​។​
 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២​ទៀត នឹងត្រូវ​ដំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ  ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន​១៩ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦ លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​១,៥ ដង​ក្នុងឆ្នាំនេះ  តាមរយៈ​ការ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២​បន្ថែមទៀត ក្នុង​ឆ្នាំ ២០១៩​នេះ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com