ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សម្តេច ហ៊ុន សែន ថ្លែងនៅ UN ថា «កម្ពុជា ជាឋានសួគ៌សម្រាប់អង្គការ-សង្គមស៊ីវិល»
04, Jul 2019 , 2:41 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំលើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំលើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩
ក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបរាប់ពីចំណុចវិជ្ជមានជាច្រើនរបស់កម្ពុជា ដូចជា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបើកឲ្យមានគណបក្សនយោបាយច្រើន ភាពទូលំទូលាយនៃការប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការកកើតជាច្រើននូវអង្គការ-សង្គមស៊ីវិលជាតិ អន្តរជាតិ ផងដែរ។



ចំពោះសិទ្ធិសេរីភាពរបស់អង្គការ-សង្គមស៊ីវិល សម្តេចនាយករដ្ឋមន្រ្តី ប្រាប់តំណាងប្រទេសនានា ក្នុងកិច្ចប្រជុំនោះថា បច្ចុប្បន្ន កម្ពុជាមានអង្គការ-សង្គមស៊ីវិលជាង៥,៤ពាន់ឯណោះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«កម្ពុជា ត្រូវបានចាត់ទុកថាជាឋានសួគ៌ នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះ បានទទួលថវិកាពីបរទេស តែមិនដែលរាយការណ៍ ពីប្រភពថវិកានោះទេ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា រដ្ឋាភិបាល តែងចាត់ទុកអង្គការ-សង្គមស៊ីវិល ជាដៃគូក្នុងការអភិវឌ្ឍ។ ប៉ុន្តែ មេដឹកនាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលចង់ឲ្យអង្គការទាំងនោះ គោរពច្បាប់ និងពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍប្រទេស ដោយមិនធ្វើជាខ្សែញាក់របស់បរទេស និងមិនធ្វើឲ្យកម្ពុជា មានចលាចល និងអសន្តិសុខឡើយ៕ 

Tag:
 ហ៊ុន សែន​
  UN
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com