អត្ថបទពាណិជ្ជកម្ម
​រូបភាព​បីសន្លឹក បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ស្មា​ត​ហ្វូ​ន OPPO Reno
18, Jul 2019 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
​ដំណើរ​ស្វែងរក​រូបភាព​ដ៏​អស្ចារ្យ របស់​ក្រុមការងារ OPPO Photography Academy បានបញ្ចប់​ទៅដោយ​ជោគជ័យ និង​បាន​នាំមក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា គួបផ្សំ​នឹង​ទិដ្ឋភាព​ប្លែក​ភ្នែក​, ប្លែក​អារម្មន៍​ជាមួយ​សម្រស់​ធម្មជាតិ​សុទ្ធសាធ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ក្រុមការងារ បាន​ផ្តិត​យក​រូបភាព​ដ៏​ល្អ​ឯក​ជាច្រើន​សន្លឹក ដែល​ទាក់ទង​ទៅនឹង​ចំណុច​ទាំងបី ដែល​ពួកគេ​ធ្លាប់បាន​បង្ហើប​ជា​សាធារណៈ រួមមាន​រូបភាព​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ សម្រស់​ធម្មជាតិ និង​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​តំបន់​ដាច់ស្រយាល ដែលមាន​អក្សរ​កាត់​ថា TEP (Temple, Environmental, People)​។
 
​រូបភាព​បីសន្លឹក​ដែល​ក្រុមការងារ OPPO Photography Academy  បាន​បញ្ចេញ​នៅពេលនេះ ឮថា​ជា​ស្នាដៃ​របស់ លោក កឹម សុវណ្ណា​ អ្នកជំនាញ​ថតរូប​បែប​សិល្បៈ​ច្នៃប្រឌិត និង​អ្នកជំនាញ​ថតរូប​ពីរ​នាក់​ទៀត ដែល​បាន​សហការគ្នា ជាមួយ​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​។ អ្នកជំនាញ​ថតរូប​ទាំងបី បាន​បង្រៀន​ពី​ការថតរូប​ដោយ​ទូរស័ព្ទ​ទំនើប OPPO Reno និង​ថតរូប​ដោយ​កាមេរ៉ា​ធម្មតា​ផងដែរ ទៅដល់​ក្រុម​តារា​តំណាង​ទូរស័ព្ទ  OPPO  និង​អ្នកចូលរួម​ផ្សេងទៀត​។ 


 
​ពួកគាត់​បាន​ទៅដល់​តំបន់​ប្រាសាទ​កោះកែរ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើង​ភ្នំ​បាក់​ខែង និង​ទៅ​ភូមិ​កំពង់​ភ្លុក នៅ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងស្រុក​កំពង់​ភ្លុក​ផងដែរ ដើម្បី​ផ្តិត​យក​រូបភាព​ជាក់ស្តែង​ប្រកបដោយ​ទេពកោសល្យ​ច្នៃប្រឌិត​ខ្ពស់ មក​បង្ហាញ​ជា​សាធារណៈ​ថា កូន​ខ្មែរ​អាចធ្វើ​បាន និង​អាចធ្វើ​បានល្អ​គួរ​ជាទី​មោ​ទក​ទៀតផង​។ តាមរយៈ​រូបភាព​បឋម​បីសន្លឹក​នេះ វា​ពិតជា​បាន​ចូលរួមចំណែក អន្ទង​ចិត្ត​កូន​ខ្មែរ ឲ្យ​កាន់តែ​ស្រលាញ់​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ដ៏​ល្អ​ផូរផង់​ដែល​បន្សល់ទុក ដោយ​បុព្វបុរស​ខ្មែរ​យើង​កាន់តែខ្លាំង​ថែមទៀត​។ 


 
​ដូច​អ្វីដែល​ក្រុមហ៊ុន OPPO ធ្លាប់បាន​លើកឡើង គឺ​ក្រុមហ៊ុន​នេះ នឹងចូលរួម​ចំណែក​តូច​មួយ ក្នុងការ​ផ្សព្វផ្សាយ​រូបភាព​វប្បធម៌​ខ្មែរ​ដែល​មិនអាច​កាត់ថ្លៃ​បាន ទាំង​នៅក្នុង​ស្រុក និង​នៅលើ​ឆាក​អន្តរជាតិ​ឲ្យ​ទាល់តែ​បាន តាមរយៈ​សមាគម​ផ្លូវការ OPPO Photography Academy មួយ​នេះ​។ ម្យ៉ាងវិញទៀត សមាគម​នេះ​គឺមាន​សុទិដ្ឋិនិយម មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ស្នាដៃ​អ្នកជំនាញ​ថតរូប​កម្ពុជា​ប៉ុណ្ណោះ​ទេ ពួកគេ​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ស្រលាញ់​ការថតរូប មាន​ឆន្ទៈ​ថតរូប​ពិតប្រាកដ ដើម្បី​ទទួលបាន​ឱកាស​ផ្សព្វផ្សាយ​រូបថត ដែលជា​ស្នាដៃ​របស់​ពួកគេ ទៅកាន់​ពិភពលោក ឲ្យ​កាន់តែ​ទូលំទូលាយ​។ ដូច្នេះ​បងប្អូន​ដែល​ចូលចិត្ត​ថតរូប នៅចាំ​អី​ទៀត ចូលទៅ​កាន់ Page ផ្លូវការ​នេះ​ទាំងអស់គ្នា ដើម្បី​ទ​ទូល​បាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែម ពី​ក្រុម​អ្នកជំនាញ​ថតរូប​មួយ​នេះ​៕     
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com