អត្ថបទពាណិជ្ជកម្ម
ឈុតថ្មីរបស់ OPPO Reno 10X ស្អាតឥតទាស់ និងមានឈ្មោះផ្លូវការថា OPPO Reno 10X Zoom FC Barcelona Edition
× ការប្រកាសចេញលក់ជាផ្លូវការ ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុន នៅលើទីផ្សារសកល រួមទាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាផងនោះ ត្រូវបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ របស់ក្រុមហ៊ុន OPPO។ មិនទាន់បានប៉ុន្មានផង នៅពេលនេះ ស្រាប់តែ OPPO បានបញ្ចេញនូវគំរូទូរសព្ទថ្មីមួយជម្រើសទៀត លើ Edition ថ្មី ដែលចូលរួមសហកាជាមួយ Brand ក្លិបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប (ប្រទេសអេស្ប៉ាញ)។
លើកនេះ OPPO បានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Reno គឺ OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចម្រុះចំនួនពីរ(ពណ៌ប្រចាំត្រកូល Blaugrana របស់ក្លិប Barcelona) គឺក្រហម និងខៀវកប់ ដោយម៉ូឌែលនេះ មានឈ្មោះជាផ្លូវការថា OPPO Reno 10X Zoom FC Barcelona Edition ។
លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំឡេងរោទិ៍ និងស្រោមការពារទូរសព្ទ ដែលមានរូបតំណាងរបស់ក្លិបបាល់ទាត់ដ៏ល្បី Barcelona កប់ស៊េរីតែម្តង។ មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណៈសម្បតិ្តដូចគ្នា ទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញ ជាមួយការផលិតមានកំណត់។
វាមានអេក្រង់លាតពេញ ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9។ ផ្ទៃខាងមុខរបស់វា អាចលាតបាន ដល់ទៅ 93.1 ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។ សម្រាប់កាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយលំញ័រផងដែរ។ រីឯកាមេរ៉ាមុខវិញ នៅតែរក្សាទម្រង់ដដែលទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅ បែបបញ្ឆិត ដូចទ្វារថយន្តស្ពតតម្លៃថ្លៃ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន OPPO បានបញ្ចេញម៉ូឌែល F11 Pro Avengers Limited Edition ធ្វើឲ្យរង្គោះរង្គើរ Fan Marvel ដណ្តើមគ្នាទិញឡើងអស់ពីស្តុកតែម្តង។ ចាំមើលលើកនេះវិញ ថាតើ Reno 10X Zoom FC Barcelona Edition នឹងបង្កើតការភ្ញាក់ផ្អើលអ្វីខ្លះ ដល់ Fan Barcelona គ្រប់ទិសទីនោះ? ហើយសាកទាយថា វានឹងមកស្រុកខ្មែរ ឬអត់? ហើយវាមានតម្លៃដូច Reno 10X ធម្មតាឬទេ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com