Cambodianess
អត្ថបទពាណិជ្ជកម្ម
ការតាំងពិព័រណ៍ម្ហូបអាហារកូរ៉េ SME EXPO ដ៏ធំអស្ចារ្យប្រចាំ២០១៩ នឹងបង្ហាញខ្លួនជាលើកទី២ ក្នុងទីផ្សារប្រទេសកម្ពុជា
× ភ្នំពេញ៖ SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ដោយមានការចូលរួមពីសហគ្រាសធនតូច និងមធ្យមជាច្រើន។ ពិព័រណ៍នេះ នឹងបង្ហាញខ្លួនជាថ្មីម្តងទៀត សម្រាប់រដូវកាលទី២ នៅក្នុងឆ្នាំ២០១៩នេះ នៅថ្ងៃទី ២០ និងទី២១ ខែកក្កដានេះ នៅផ្សារទំនើប អ៊ីអន សែនសុខ ជាន់ទី៣។ ពិព័រណ៍នេះ ត្រូវគេរំពឹងថាមានអ្នកចូលរួម ប្រមាណជា៤,០០០នាក់ និងដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ។
គួររំឭកផងដែរថា កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំនេះផងដែរ។ អ្វីដែលកាន់តែពិសេស ក៏មានការតាំងបង្ហាញផលិតផល ដែលមានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េ ដែលកំពុងតែមានវត្តមានក្នុងទីផ្សារដូចជា៖
Gingseng, Soymilk, Collagen and Chocostick អមដោយការដាក់សម្ពោធផ្លូវការផលិតផល Miracle K-foods ថ្មីផងដែរ ក្នុងនោះរួមមាន៖ Yuza, Sweet Potato Caramel, Baby snacks, Omija និងភេសជ្ជៈផ្សេងៗជាច្រើនទៀត។
លោកស្រី Chae Eun Kim ដែលជាអ្នកគ្រប់គ្រងទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកស្រីពិតជាមានមោទនភាពក្នុងការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះខ្លាំងណាស់។ សម្រាប់លោកស្រី អាហារកូរ៉េ គឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាព។ លោកស្រី Chae Eun Kim បន្តថា៖«ហើយយើងទាំងអស់គ្នា ពិតជាចង់ណែនាំអាហារដែលល្អបំផុតទាំងនោះ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ទាំងវិស័យឧស្សាហ៍កម្មចំណីអាហារ និងភេសជ្ជៈ។ ដូច្នេះប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសុខភាពល្អ និងអាចសាកល្បងនូវអ្វីដែលថ្មីប្លែក»។
ក្រៅពីកម្មវិធីសាកភ្លក់នូវផលិតផលដែលល្បី និងមានគុណភាពល្អរួចហើយ aT ក៏នឹងផ្តល់ជូនឱកាសថតរូបស្អាតៗ ដែលពុំធ្លាប់មានពីមុនមក នៅឯស្តង់ដោយផ្ទាល់ផងដែរ។ លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ដ៏រំភើបភ្ញាក់ផ្អើលនេះ ក៏មានកម្មវិធីសំណួរចម្លើយ សប្បាយៗជាច្រើន ជាមួយនឹងឱកាសឈ្នះនូវរង្វាន់ និងវត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសម្បូរបែប។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៨ យប់។ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ និងកុំឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យសោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com